អួង វឹង កំពត
រសៀលថ្ងៃទី29 ខែសីហា ឆ្នាំ2017 ឯកឧត្តម ចាន់ ចេស្តា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានចុះសំណេះសំណាល និងប្រគល់ផ្ទះ 2ខ្នង ជូនប្រជាពលរដ្ឋក្រីក្រចំនួន 2គ្រួសារ ដែលមានឈ្មោះ ណុប ផៃ,ប្រពន្ធឈ្មោះ សៀង ចាន់បុប្ឋា និងលោកយាយមេម៉ាយក្រីក្រឈ្មោះ អ៊ិត អេម និង កូន ដុស អាន រស់នៅភូមិ
ត្រពាំងបឹង ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ក្នុងនោះឯកឧត្តបាននាំយកគ្រឿងឧបភោគបរិភោគ ឧបករណ៍ប្រើប្រាស់ រួមមាន កន្ទេល មុង ភួយ សារុង ក្រមា កន្សែង ឆ្នាំង កំសៀវ ចង្ក្រាន ចានស្រាក់ មី ត្រីខ អង្ករ និងថវិកា ចំនួន 200.000រៀល ឧបត្ថម្ភជូនគ្រួសារទាំងពីរ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានបានជួបសំណេះសំណាលជាមួយលោកយាយ លោកតា ដែលបានចូលរួមក្នុងឱកាសនោះប្រមាណ 130នាក់ និងបានឧបត្ថម្ភថវិកាចំនួន 10.000រៀលក្នុងម្នាក់ផងដែរ។






































