បន្ទាយមានជ័យ : ចង់អោយដីមានសុវវត្ថិភាពនិងផលិតភាពគគួរចុះបញ្ជូីដីធ្លី(ធ្វើប្លង់)ទាំងចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធឬលក្ខណ:ដាច់ដោយដុំ។
មន្ត្រីមន្ទិររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីនិងអាជ្ញាធរដែនដីនិយាយដូច្នេះក្នុងពិធីប្រកាសប្រកាសកំណត់វិនិច្ឆ័យចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធនៅភូមិឬស្សីឃុំរហាលស្រុកព្រះនេត្រព្រះខេត្ត.បន្ទាយមានជ័យ កាលពីថ្ងៃទី៣០សីហាឆ្នាំ២០១៧។
លោក រ៉ូ បូរ៉ា អនុប្រធានមន្ទិររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យថ្លែងក្នុងពីធីថា :បច្ចប្បន្នក្នុងខេត្ត មន្ទីរបានរៀបចំក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ចំនួន៣ក្រុមដែលបាននិងកំពុងចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធនៅសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ឃុំរាហាត់ទឹកស្រុកមង្គលបូរី និងឃុំរហាល ស្រុកព្រះនេត្រព្រះ។ក្នងនោះពេលចប់ការអនុវត្តន័ភូមិចកឃុំរហាល ក្រុមការងារត្រូវចុះមកភូមិឬស្សីដែលកំពុងប្រកាសនេះ។
លោក រ៉ូ បូរ៉ា និយាយបន្តថា: ការចុះបញ្ជីដីធ្លីមាន៥ដំណាក់កាល។ឯតម្លៃសេវាចុះបញ្ជីដីធ្លីគឺ ដីកសិកម្មជនបទ តម្លៃ១រៀល/ម៉ែត្រក្រឡា(សម្រាប់ដីតូចជាង១០០ម៉ែត្រក្រឡា។ទី២-ដីលំនៅឋានជនបទ ១០រៀល/ម៉ែត្រក្រឡា។ដីតីប្រជុំជនស្រុកឬជាយទីប្រជុំេជនខេត្ត ២០រៀល/ម៉ែត្រក្រឡា ។ ដីទីប្រជុំជបខេត្តឬរាជធានី តម្លៃ២៥០រៀល/ម៉ែត្រក្រឡា ។និងដីប្រជុំជនរាធានីភ្នំពេញ ៥០០រៀល/ម៉ែត្រក្រឡា។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិយាយថា: ការចុះបញ្ជីសុរិយោដិដីធ្លីឬហៅថាធ្វើប្លង់ដីពេលនេះដើម្បីធានានូវសិទ្ធិរបស់អ្នកធ្វើជាម្ចាស់ឬកាន់កាប់។
អាចយកទៅធានាខ្ចីប្រាក់។វាក៏ជាឯកសារសំអារឹងមាំបើមានជម្លោះដី។ធ្វើអោយប្រសើរឡើងនូវការផ្ទេរអចលនវត្ថុ។និងអាចបង្កើនហាងឆេងដីធ្លីអោយកាន់តែថ្លៃងដែរ។ពោលគឺបើបងប្អូនចង់អោយដីមានសុវវត្ថិភាពនិងផលិតភាពនោះគួរតែឬថាត្រូវតែចុះបញ្ជីដីធ្លី(ធ្វើប្លង់)។លោក លី សារី រំលឹកថា ការចុះបញ្ជីនេះក៏នឹងធ្វើអោយដីធ្លីមានសុវត្ថិភាពផ្លូវច្បាប់ គ្មានអ្នករំលោភ អ្នកប៉ះពាល់។ពោលគឹរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោហ៊ុនសែនជាប្រមុខ បានគិតគូរ យកចិត្តទុកដាក់និងលើកកម្ពស់សេចក្តីសុខចម្រើន លើកកម្ពស់ជីវភាព៕ដោយ:ឃិន គន្ធា




































