ខេត្តកំពង់ធំ រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការកែសម្រួលប្រការ២ និងប្រការ៦ នៃប្រកាសលេខ ១០២៤៥ ប្រក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្តីពី នីតិវិធី និងបែបបទនៃការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំសង្កាត់ ដោយអាជ្ញាធរ ឃុំ សង្កាត់ ជូនប្រជាពលរដ្ឋ សម្រាប់គោលដៅនៃការចុះឈ្មោះបោះឆ្នោត ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក លោកអធិកា
រក្រុង ស្រុក មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ និងមេឃុំ ចៅសង្កាត់ ផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការកែសម្រួលប្រការ២ និងប្រការ៩នេះ ពិតជាមានសារៈសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត និងផ្តាស់ប្តូរទីលំនៅឋានថ្មី ត្រូវបានកំណត់រយៈពេលយ៉ាងតិច ៣០ថ្ងៃ ត្រូវចុះបញ្ជីស្នាក់នៅបណ្តោះអាសន្ន (ក៨) និងមានលិខិតអនុញ្ញាតឲ្យស្នាក់នៅបណ្តោះអាសន្ន (ក៩) ចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់។ ឯកឧត្តមបន្ថែមទៀតថា យោងតាមប្រការ៦ ថ្មីនេះ ក្នុងកំឡុងពេលដែលប្រជាពលរដ្ឋទៅបង្ហាញខ្លួន ត្រូវនាំទៅជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់សាមីខ្លួន លិខិត
អនុញ្ញាតឲ្យស្នាក់នៅបណ្តោះអាសន្ន និងសាក្សី១រូប ដែលមានសិទ្ធិបោះឆ្នោតនៅក្នុងឃុំ សង្កាត់ជាមួយ។ ដូច្នេះសូមលោកអធិការក្រុង ស្រុក ត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំដល់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ បន្ថែមទៀត ដើម្បីឲ្យយល់កាន់តែច្បាស់ នៃការកែសម្រួលប្រការនេះ ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពល្អ ជាពិសេសធ្វើឲ្យការចុះឈ្មោះបោះឆ្នោតនៅថ្ងៃខាងមុខនេះ ប្រកបដោយមានលក្ខណៈត្រឹមត្រូវ ពិតប្រាកដ។ ចំពោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ត្រូវទៅពិនិត្យបញ្ជីឈ្មោះ
ឡើងវិញ ដើម្បីធានាថា មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្ត្រី ដែលជាក្បាលម៉ាស៊ីនសម្រាប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន និងអាចរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍បន្ថែមទៀត។ យើងទទួលបានសុខសន្តិភាពមកដល់ថ្ងៃនេះ គឺឆ្លងកាត់ពលីកម្មច្រើនណាស់ ដូច្នេះត្រូវតែប្តេជ្ញារួមគ្នាថែរក្សាសន្តិភាពនេះអោយបានយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើង៕



































