ខេត្តព្រះវិហារបេីកកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារស្ដីពីការចុះបង្ក្រាប់បទល្មើសឈើក្រញូងកំពង់កើតមានឲ្យខានតែបាន!

0

សួនលីណា:ព្រះវិហារគ  គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារបេីកកិច្ចប្រជំុស្ដីពីការចុះបង្ក្រាប់បទល្មើសទូទៅដែលកំពង់ឆ្លងដែននិងបង្កើតឡើងក្នុងខេត្តព្រះវិហារក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមានការអញ្ជេីញចូលរួមពីឯឧត្តម ឧត្តមសេនីយ៍ឯកស្រី ឌឹក មេបញ្ជាការកងពលធំអន្តាគមន៍លេខ៣ ព្រមទាំងថ្នាក់ដឹកនាំជុំវិញខេត្តជាច្រើនរូបក៍បានអញ្ជើញចូលរួមផងដែល ពិធីនេះបានប្រារពធ្វេីឡេីង នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះវិហារ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានមានប្រសាសន៍លើកឡើង សុំអោយសមត្ថកិច្ចនិងអជ្ញាធរដែនដី ត្រូវធ្វើការស្រាវជ្រាវរកមុខមេខ្យល់និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ដើម្បីបញ្ឈប់ករណីរនាំពលរដ្ឋឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃតទៅទៀត និងសុំដីការតុលាការចាប់ខ្លួនតែម្ដង ទោះពាក់សក្ក័ប៉ុន្មានក៏មិនលើកលែងដែរ ។ឯកឧត្តមមានប្រសាសន៍បន្តទៀតថា៖ចាប់ពីរម៉ោងនេះតទៅយើងឈប់អនុវត្តន៍វិធានការផ្លុំផ្សែងភ្លើងទៀតហើយ គឺយើងត្រូវតែអនុវត្តន៍វិធានការពន្លត់ភ្លើងតែម្ដង ហើយចំពោះកងកំលាំងដែលមានការពាក់ពន្ធ័សូមដកខ្លួនចេញជាបន្ទាន់ បើសិនជាសមត្ថកិច្ចស្រាវជ្រាវដឹងថាមានការពាក់ពន្ធ័នោះ និងត្រូវចាប់ខ្លួនភ្លាមដោយគ្មានការយោគយល់តទៅទៀតទេ ។
ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារបានមានការ ត្រីអរយ៉ាងខ្លាំង​ ដែលឯឧត្តមអភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត បានដាក់បទបញ្ជាយ៉ាងតឹងរឹងបែបនេះ ចាំមេីលថាតើមន្ត្រីថ្នាក់ក្រោមអនុវត្តន៍បានដែលឬទេ? ព្រោះបច្ចុប្បន្ន​ការឆ្លងដែនកាប់ឈើក្រញូងនៅទឹកដីថៃ នៅតែបន្តព្រោះថៅកែឈើក្រញូងមានខ្នងបង្អែកថ្នាក់ធំៗកាងពីក្រោយខ្នង ។ បេីយោងតាមប្រភពព័ត៌មានពីកំលាំងសមត្ថកិច្ច តូចតាចមួយចំនួនបានឲដឹងថា បច្ចុប្បន្នក្រុមឈ្មួញឈើក្រញូងដំណើរការទៅបានដោយសារមានការត្រូវរូវគ្នាជាមួយសមត្ថកិច្ចមួយចំនួនផងដែល​ ចំណែកក្រុមអ្នកមើលផ្លូវភាគច្រើនសុទ្ធតែសមត្ថកិច្ចចុះបង្ក្រាប់តាមដងផ្លូវ​ ហើយពេលដែលក្រុមណាមករញ៉េរញ៉ៃពួកគេឃាត់់ខ្លួនភ្លាមពីបទដាក់កុងត្រូលជជុះ ។ ជាក់ស្តែងជារៀងរាល់យប់មានរថយន្ដដឹកឈើក្រញូងសេរីទំនេីបៗធ្វើដំណើរបានយ៉ាងរលូន តាមផ្លូវជាតិលេខ៦២ ឈ្ពោះទៅកាន់ខេត្តស្ទឹងត្រែង នឹងខេត្តកំពុងធំ ចំណែកសមត្ថកិច្ចដេកលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ ហេតុដូចជាត្រូវថ្នាំសណ្ដំ ហើយតាមដងផ្លូវសមត្ថកិច្ចត្រួតពិនិត្យមិនក្រោមពី១០ទៅ15កន្លែងនោះទេ ចាប់តាំងពីស្រុកជាំក្សាន្ត រហូតដល់ព្រំប្រទល់ ខេត្តកំពុងធំ នឹឹងខេត្តស្ទឹងត្រែង ៕ សួនលីណា