កំពង់ធំៈ ក្រុមគ្រួសារអតីតយុទ្ធជនពិការ មានជីវភាពក្រីក្រ ត្រូវបានទទួលផ្ទះមួយខ្នង ដែលជាផ្ទះអំណោយដ៏ថ្លៃថ្លាលើកទី៤៤ សម្រាប់នៃការសាងសង់ ផ្តល់ជូនក្រុមគ្រួសារអតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមការស្នើសុំរបស់ ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតកម្ពុជាខេត្ត តាមរយះ ឯកឧត្តម នាយឧត្តមសេនិយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូន គ្រួសារអតីតយុទ្ធជនជពិការ នៅរសៀលថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៧។
អតីតយុទ្ឋជនឈ្មោះ ប៉ាង ផៃ អាយុ ៥៦ឆ្នំា អតីតព្រិន្ទបាលឯក មេបញ្ជាការកងអនុសេនាតូចទី១ កងអនុសេនាធំលេខ២ វរសេនាតូចលេខ៥ នៃតំបន់សឹករងកំពង់ធំលោក ប៉ាង ផៃ បានត្រូវរបួសបាក់ឆ្អឹងជើងខាងស្ដាំដោយក្រុមខ្មែរក្រហមចុចបំផ្ទះមីន នៅសមរភូមិដង្ហឹត ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងអំឡុងឆ្នាំ១៩៩៦ បច្ចុប្បន្នរសនៅភូមិទឹកវឹល ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
ពិធីប្រគលផ្ទះជូនលោក ប៉ាង ផៃ ជាអតីតយុទ្ឋជនជនពិការ មានភរិយាឈ្មោះ អ៊ឹម ឃន អាយុ ៦១ ឆ្នំាបានទទួលផ្ទះ ដែលជាអំណោយលើកទី៤៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអមដំណើរដោយលោកវរសេនីយ៍ឯក អួង ម៉ាលី អធិការនគរបាលស្រុកសនណ្តាន់ និង លោកវរសនីយទោ លក វង្ស មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្រុកសណ្តាន់ និងលោកវរសេនីយ៍ត្រី អ៊ូ សុធា មេបញ្ជាការផ្នែកសឹករង សណ្តាន់ និងសហការីដែលជាគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកសណ្តាន់ខេត្តកំពង់ធំដែលមាមទំហំ ៤ម៉ែត្រx៦ម៉ែត្រ រនាប និងជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ដែលត្រូវចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៥.៨៩០.០០០ ៛ នៅក្នុងពិធី ប្រធានសមាគមអតីតយុទ្ធជន បានឧបត្ថម្ភជូននូវ អង្ករ៥០ គីឡូក្រាម មីម៉ាម៉ា មួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាចំនួន ២៥០.០០០៛ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ថា លោក ព្រិន្ទបាលឯក ប៉ា ផៃ និងភរិយា មានជីវភាពទីទាល់ក្រ គ្រួសារនេះកន្លងមករស់នៅក្នុងខ្ទមស្លឹកធ្លុះធ្លាយបែកបាក់ ក្នុងនោះមុខរបួសក៏រើសាឡើងត្រូវការព្យាបាលជាច្រើនដង ក្នុងនោះក៏បានបើកប្រាក់បៀវត្សប្រចាំខែដែលរាជរដ្ឋាភិបាលផ្តល់ជូនគាត់ចំនួន ៤២០.០០០ រៀលក្នុងមួយខែ ក្នុងការដោះស្រាយជីវភាព នៅក្នុងពិធីប្រគល់ផ្ទះ មានអាជ្ញាធរនិងប្រជាពលរដ្ឋ បានចូលរួមត្រេតអរចំពោះគ្រួសារនេះ ហើយក៏បានអំណរគុណសម្តេចតេជោ ហ៊ុន សែន នឹងគាំទ្រសម្តេចឲ្យធ្វើជានាយករដ្ឋមន្រ្តីគ្រប់អណ្ណត្តិ ដើម្បីសន្តិភាព និងការអភិវឍ្ឍន៍ ។
ដោយ ប៊ុន រដ្ឋា



































