គំនរសម្រាម ក្នុងក្រុងសៀមរាប កំពុងដង្ហោយ រក ឡានដឹក

0

ខេត្តសៀមរាប៖គំនរសម្រាម គរដូចភ្នំ ក្នុងក្រុងសៀមរាប កំពុងដង្ហោយ រករថយន្តដឹក ខណៈ​ប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ មកពី៣ភូមិ ក្នុងឃុំ ត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរារាំងបិតផ្លូវ មិនឱ្យរថយន្តដឹកសម្រាម របស់ក្រុមហ៊ុន ហ្គា អ៊ីយ៉ា ភីអិលស៊ី ចូលទៅកាន់ទីលាន ដើម្បីចាក់សម្រាមនោះ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តសៀមរាប អន្តរាគមន៍ បញ្ជាទៅឱ្យអភិបាលស្រុក និង សមត្ថ​កិច្ច ស្រុកប្រាសាទបាគង ដោះស្រាយបើកផ្លូវ វាយសោរ ហើយឱ្យរថយន្តដឹក​សម្រាម​ចូល​ទៅកាន់ទីលានចាក់សម្រាម រួចរាល់ ហើយ នាល្ងាចថ្ងៃសៅរ៍ ទី២ខែ កញ្ញាឆ្នាំ២​០​១៧នេះ។
សូមបញ្ជាក់ថា នៅក្នុងក្រុងសៀមរាប រយៈពេលប៉ុន្មានថ្ងៃចុងសប្តាហ៍កន្លងមកនេះ គំនរសម្រាមរង់ចាំការដឹកជញ្ជូនចេញទៅកាន់ទីលានចាត់សម្រាម ខណៈដែលត្រូវបានកកស្ទះ ដោយសារតែមានប្រជាពលរដ្ឋនៅទីលានចាក់សម្រាម ប្រមាណជាង៣០០នាក់ បាននាំគ្នាបិទផ្លូវច្រកចូល ជាប់របង ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំ ដើម្បីរារាំងមិនឱ្យរថយន្តដឹកសម្រាម របស់ក្រុមហ៊ុន ហ្គា.អ៊ី.យ៉ា ភី​​អិលស៊ី (GAEA Plc ) ចូលទៅកាន់ទីលានចាក់សម្រាមនោះទេ។
ប្រជាពលរដ្ឋទាំងនោះ ដែលមកពី ៣ភូមិ ក្នុងនោះមាន៖ ភូមិអន្លង់ពីរ ភូមិភ្នំដី និង ភូមិ រការកំបុត ក្នុង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយទីលានចាក់សម្រាមនោះ ស្ថិតនៅចន្លោះភូមិទាំង៣នេះ ក្នុងទំហំប្រហែលជិត ៣ ហិចតា ។
លោកស្រី ក្លែរ ប្រូម៉េ នាយិកាក្រុមហ៊ុនប្រមូលសម្រាម ហ្គា.អ៊ី.យ៉ា បានបកស្រាយអំពីការតវ៉ាបិទផ្លូវរថយន្តដឹកជញ្ជូនសំរាមរបស់ ក្រុមហ៊ុន ហ្កា.អ៊ី.យ៉ា ដោយបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះ គឺជាអ្នករើសសម្រាមនៅទីនោះយូរឆ្នាំមកហើយ ប៉ុន្តែ ពួកគាត់បានបិទផ្លូវចូលទៅកាន់ទីលានចាក់សម្រាមនោះ តាំងពីថ្ងៃទី២៩ ខែសីហា កន្លងទៅនេះ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ការប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងក្រុងសៀមរាប ។ លោកស្រីបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានបញ្ហាបិទផ្លូវនេះ គឺដោយសារតែក្រុមហ៊ុន ហាមឃាត់ និងបញ្ឈប់ពួកគាត់មិនឱ្យរើសសម្រាមនៅទីនោះបន្តទៀត ។
លោកស្រី បញ្ជាក់បន្ថែមថា ក្រុមហ៊ុន ហ្កា.អ៊ី.យ៉ា បានធ្វើការវិនិយោគនៅក្នុងគំរោង ដើម្បីអភិវឌ្ឍទីលានចាក់សំរាមសុវត្ថិភាព ដែល​គោរព​ដល់បរិស្ថាន បទដ្ឋានសុខភាព និង សុវត្ថិភាព ដើម្បីជាគុណប្រយោជន៍ដល់សហគមន៍ ។ គំរោង​របស់​ក្រុមហ៊ុន ត្រូវបានឆ្លងកាត់ការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គម (EIA) ហើយ​អនុលោម​តាម​អនុសាសន៍​ណែនាំ​របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។ នៅក្នុងគំរោងនេះ ការហាមឃាត់មិនឱ្យអ្នកដទៃចូលទីលានចាក់សំរាម គឺជា​គោលការណ៍​នៃ​បទដ្ឋាន​សុខភាព និងសុវត្ថិភាពនៅក្នុងទីលាន ។
លោកស្រី បង្ហាញគោលការណ៍ដំណោះស្រាយរបស់ក្រុមហ៊ុន យ៉ាងដូច្នេះថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៦ ( ឆ្នាំមុន ) ក្រុមហ៊ុន​បាន​ជូន​ដំណឹង​ជាផ្លូវការ​ដល់​អ្នករើស​សំរាម​ដែល​កាលណោះ មានចំនួនប្រមាណតែ ១០០នាក់ អំពីការហាមឃាត់ចូលទីលានដែលជាកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុន ហើយ​​​ក្រុមហ៊ុន​បានផ្ដល់​ឱកាសឱ្យពួកគាត់ចូលធ្វើការនៅក្នុងក្រុមហ៊ុនផងដែរ ដោយផ្តល់ប្រាក់ខែ ចាប់ពី១២០ទៅ ១៦០ ដុល្លារ​អាមេរិក នឹងក្រុមហ៊ុនទទួលបន្ទុកផ្ដល់អាហារហូបចុក ការស្នាក់នៅ និងការធ្វើដំណើរ ទៀតផង ប៉ុន្តែគោលការណ៍នេះ ត្រូវបរាជ័យ រហូតដល់ពេលនេះ។លោកស្រី​បាន​បញ្ជាក់បន្ថែមទៀតថា សម្រាមដែលត្រូវដឹកជញ្ជូនចេញពីក្នុងក្រុងសៀម​រាប ក្នុង១ថ្ងៃៗ បរិមាណ​ប្រហែលជា ២៧០ តោន ។
ចំណែក លោក ភូ សំអាត អភិបាលស្រុកប្រាសាទបាគង បានប្រាប់នៅល្ងាចថ្ងៃទី២ខែកញ្ញាឆ្នាំ​២០១៧ យ៉ាងដូច្នេះថា ៖ក្រុមហ៊ុន ចាក់សម្រាម បានហាមឃាត់មិនឱ្យប្រជាពលរដ្ឋរើសសម្រាម ក្នុងទីលាន​ចាក់​សម្រាម​នោះ ប៉ុន្តែពួកគាត់ចង់ រើសសម្រាម ដូចកាលពីមុន មិនមានផលប៉ះពាល់ដល់ពួកគាត់​ឡើយ។​លោក​បានបន្តថា ក្រុមហ៊ុនបានផ្សព្វផ្សាយ ពីបញ្ហាមិនឱ្យមានការរើសសម្រាម នៅទីនេះ ហើយក្រុម​ហ៊ុន​បានបង្វែរ ឱ្យបងប្អូន មានការងារធ្វើ ដោយយកទៅធ្វើការនៅក្រុមហ៊ុន ឱ្យបោស សម្រាម ឬ ប្រមូល​សម្រាម ដដែល ប៉ុន្តែបងប្អូន​ប្រជា​ពល​រដ្ឋយើង បានលើកហេតុផលថា កាលណាទៅ​ធ្វើការត្រូវស៊ី​ប្រាក់​ខែគេ ហើយធ្វើការឱ្យគេពេញម៉ោងទៀត ដែលគាត់រើសសម្រាម គឺជាគោលការបន្ទាប់បន្សំ ទេ បើគាត់មានពេលទំនេរ គាត់និងមករើស មកគាត់គ្មានពេលទំនេរទេ គឺគាត់ធ្វើស្រែចំការរបស់គាត់។ លោកបានបន្ថែមថា អន្លង់សម្រាមនេះ គឺវាអត់ត្រូវស្តង់ដា បច្ចេកទេសដែលទប់ស្កាត់ផលប៉ះពាល់ របស់គាត់ទេ ហើយនៅចម្ងាយពីភូមិប្រជាពលរដ្ឋប្រហែលជា១០០ម៉ែត្រ ពីភូមិ អន្លង់២ និង ភូមិភ្នំដី ហើយបងប្អូនប្រជាពលរដ្ឋនៅទីហ្នឹង ពីមុនគាត់រងផលប៉ះពាល់ ប៉ុន្តែគាត់មិនដឹង​រកស៊ីប្រកបមុខ​របរ​រើស សម្រាមអីទេ ប៉ុន្តែកន្លង ឃើញបានផល ពួកគាត់ក៏ផ្តេកផ្តួល ពីផលប៉ះពាល់ ហ្នឹង ក៏នាំគ្នាមក​រើស​សម្រាម ដើម្បីបានទទួលផលសម្រាមខ្លះទៅ ហើយប្រជាពលរដ្ឋ កាល​ពី​ឆ្នាំដំបូង មុនមាន​អ្នក​រើស សម្រាមហ្នឹងតិច ទេ ប៉ុន្តែដល់ក្រោយមក បរិមាណសម្រាមមកពីក្នុងក្រុងមានការកើនឡើង ហើយប្រជាពលរដ្ឋក៏នាំគ្នាចូលទៅកាន់តែច្រើន មកដល់សព្វថ្ងៃខ្ញុំមិនដឹងទួរលេខច្បាស់ទេ ប្រហែល​៣០០នាក់ មកពីភូមិអន្លង់២ ភូមិភ្នំដី និងភូមិរការកំបុត ខ្លះ ប៉ុន្តែមកពីចម្ងាយត