និសិត្យពេទ្យម្នាក់ជិះម៉ូតូត្រូវរន្ទះបាញ់ស្លាប់ម៉ូតូបានទៅបុកម៉ូតូមួយគ្រឿងទៀតរបួសធ្ងន់២នាក់

0

ស្ទឹងត្រែង៖និសត្យពេទ្យម្នាក់នៅខេត្តរតនៈគីរីជិះម៉ូតូមកដាក់ពាក្យរៀនបន្តត្រូវបានរន្ទះបាញ់ស្លាប់ហើយម៉ូតូបានទៅបុកម៉ូតូមួយគ្រឿងទៀតរបួសធ្ងន់ពីរនាក់បន្ថែមទៀត។ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៧ត្រង់ចំណុចគីឡូ៩ស្ថិតក្នុងភូមិរាជានុកូលសង្កាត់ក្រុងខេត្តស្ឋឹងត្រែង។អ្នកឃើញហេតុការបាននិយាយថានៅមុនកើតហេតុមានភ្លៀងតិចៗបុរសរងគ្រោះបានជិះម៉ូតូពីខេត្តរតនគីរិមកខេត្តស្ទឹងត្រែងមកដល់ចំណុចកើតហេតុជិតដល់ខេត្តស្ទឹងត្រែងក៏ស្រាប់តែមានរន្ទះបាញ់ចំក្បាលផ្នែកខាងក្រោយឡើងខ្លោចខ្មៅស្លាប់ភ្លាមៗហើយម៉ូតូបានទៅបុកម៉ូតូមួយគ្រឿងទៀតធ្វើឱ្យប្តីប្រពន្ធ២នាក់របួដធ្ងន់ហើយត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ចំណែកសពបុរសរងគ្រោះសមត្ថកិច្ចស្វែងរកក្រុមគ្រួសារប្រគល់ឱ្យយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។