ខេត្តរតនគិរី៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបកែវ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចោរកម្ម(លួចម៉ូតូ)មួយគ្រឿង កាលពីវេលាម៉ោង៦៖២៣នាទី ល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងភូមិទុយ ឃុំទីងចាក់ ស្រុកបកែវ ខេត្តរតនគិរី។
យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តបានឲ្យ ខេមរា ដឹងថា ជនសង្ស័យមានឈ្មោះ វ៉ាត់ សារឿន ភេទប្រុស អាយុ៣៨ឆ្នាំ មានតួនាទីជាជំទប់ទី២ នៃឃុំទីងចាក់ ស្រុកបកែវ និងមានមុខរបរជាជាងជួសជុលម៉ូតូ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយសមត្ថកិច្ចបានចុះស្រាវជ្រាវរកឃើញម៉ូតូជនរងគ្រោះនៅផ្ទះជនសង្ស័យ។
របាយការណ៍បានបន្តថា ជនរងគ្រោះឈ្មោះ ប៉ាន់ សុភ័ក្ត្រ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាស៊ុយ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្ដិ៍សង្កាត់កាចាញ ជាច្រើនខែមកហើយ ក្រោយមកសមត្ថកិច្ចបានចុះស្រាវជ្រាវរកឃើញម៉ូតូនៅផ្ទះជនសង្ស័យខាងលើ។
បច្ចុប្បន្ននគរបាលកំពុងឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕ដោយ:



































