យុវជនម្នាក់គិតខ្លីបញ្ចប់ជីវិតខ្លួនឯង

0

ខេត្តរតនគិរី៖ យុវជនម្នាក់តូចចិត្តនឹងឪពុករបស់ខ្លួនបានយកលុយទៅចាយវាយអស់គិតខ្លីធ្វើអត្តឃាដខ្លួនឯង ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៤នឹង៣០នាទីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។
យោងតាមរបាយការណ៍ពីស្នងការនគរបាលខេត្តបានឲ្យ ខេមរា ដឹងថា ជនរងគ្រោះឈ្មោះ ក្លាន យួន ភេទប្រុសអាយុ២១ឆ្នាំជនជាតិច្រាយ បានយកខ្សែអង្រឹងចងកសម្លាប់ខ្លួនដើម្បីបញ្ចប់ជីវិតដោយសារឪពុកយកលុយសម្រាប់ទុកទិញអង្ករទៅចាយវាយអស់ មានទីនៅភូមិឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះអង្គុយផឹកស្រាស្រវឹងម្នាក់ឯងហើយតូចចិត្តនិងឪពុកយកលុយទៅចាយអស់មិនទិញអង្ករសម្រេច ចិត្តចងកសម្លាប់ខ្លួនឯងនិង ខ្សែអង្រឹងនៅលើផ្ទះទរបស់ខ្លួនតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យនឹងធ្វើកោសលវិច្ច័យឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាដខ្លួនឯងពិតប្រាកដមែន។

សមត្ថកិច្ចប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចនៅភូមិភាគឦសាន្ត។ដោយ: យក្ខឡោម