កំពង់ធំៈ សកម្មភាពដឹកនាំរបស់ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតបត្តិការសឹករងកំពង់ធំ ត្រូវបានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចាប់ពីយោធភូមិភាគ រហូតដល់ក្រសួងការពារជាតិ មានការកោតសរសើរចំពោះ ការខិតខំប្រឹងប្រែង ក្នុងវិស័យការពារជាតិ បង្ករបង្កើនផល មនុស្សធម៌ រួមទាំងការហ្វឹកហ្វឺនបណ្តុះបណ្តាលដលកងកម្លាំង ដើម្បីជាគ្រិះដ៏រ៉ឹងមាំ សម្រាប់ត្រៀមខ្លួនជាស្រេច ក្នុងការទទួលបទបញ្ជាពីថ្នាក់លើ។
ជារៀងរាល់ថ្ងៃច័ន្ទ បន្ទាប់ពីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា របស់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើពលកម្មដាំបន្លែបង្កា រួមទាំងដាំដើមស្រការនាគ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពកងទ័ព និងចូលរួមក្នុងចលនាប្រឡងប្រណាំង ការបង្ករបង្កើនផលផងដែរ ជាក់ស្តែងនៅព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០១៧។
ក្រោមការដឹកនាំរបស់ឯកឧត្តមឧត្តមសេនីយ៍ត្រីសោម ស៊ុន មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រៅពីភារកិច្ចការពារជាតិដែលកន្លងមក កម្លាំងអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ចំណែកការងារហ្វឹកហ្វឺនឲ្យកងទ័ពមានសកម្មភាពមមាញឹកដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធ និងទទួលបានការគាំទ្រពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ ។
ព្រមជាមួយនោះផងដែរការងារកសាងអង្គភាព មានការរីកចម្រើនគួរជាទីមោទន: ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ និងអាគារជាច្រើនត្រូវបានកសាងឡើងរីកដូចផ្សិត ទាំងនៅក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៍ដូចជានៅតាមបណ្តាវរសេនាតូចនិងក្រុងស្រុកចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ ដោយឡែកការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋទីទ័លក្រ និងការងារសមាគមអតីតយុទ្ធជន ក៍មានសកម្មភាពផុលផុសនៅគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ឋជនដែលមានជម្រកស្នាក់នៅមិនសមរ្យ និងមានជីវភាពលំបាកខ្វះខាត ត្រូវបានដោះស្រាយ ។
ឯកឧត្តមឧត្តមសេនីយ៍ត្រីសោម ស៊ុន បានមានប្រសាសន៍ថា ការធ្វើពលកម្ម និងការងារបង្ករបង្កើនផលនេះគឺជាភាពចាំបាច់បំផុត សម្រាប់ការរស់នៅ ជីវិតប្រចាំថ្ងៃ របស់កងកម្លាំង ក៏ដូចជាការបំផុសចលនា សម្រាប់ការភាពជាទម្លាប់នេះ ទៅធ្វើការដាំដុះនៅឯផ្ទះ ដើម្បីជីវភាពគ្រួសារ និងជាមេរៀនដ៏ល្អសម្រាប់ យុវជនជំនាន់ក្រោយឲ្យស្រឡាញ់ និងចូលរួមបង្ករបង្កើនផល ដែលបានតបស្នងមកវិញ គឺធ្វើឲ្យយើងមានសុខភាពល្អ និងការបន្ថយការចំណាយថវិការមួយចំនួនផងដែរ ។
ដោយ ប៊ុន រដ្ឋា




































