ខេត្តកំពត៖ សមត្ថកិច្ចកងអន្តរាគមន៍ឆុតខ្មៅពិសេស ដែកដឹកនាំលោកវរសេនីយ៍ទោ ចាន់ ប៊ុនធឿន ជានាយផ្នែកកម្លាំងឆុតខ្មៅពិសេសនៃស្នងការដ្ឋាននគរបាលខេត្ត បានទទួលបទបញ្ជាផ្ទាល់
ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញល្បាត់ការពារសុវត្ថិភាព តាមគោលដៅនានាក្នុងភូមិសាស្ត្រក្រុងកំពត ដោយឡែកនៅវេលាម៉ោង09និង50នាទីយប់ថ្ងៃទី04 ខឬកញ្ញា ឆ្នាំ2017នេះ បានសហការជាមួយនិងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុង បានធ្វើការព័ទ្ធស្ទាក់ចាប់ក្រុមក្មេងស្ទាវមួយក្រុមដែលមានគ្នា ជាង10នាក់ ដែលបានធ្វើការ វៃតប់គ្នាបង្កហឹង្សាយ៉ាងអនាធិបត័យ្យ ត្រង់ចំណុចគល់ស្ពានឥន្ទនូចាស់ត្រើយខាងកើត ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង៉បាយខាងត្បូង ក្រុង-ខេត្តកំពត។
ក្នុងករណីហេតុការនេះដែរ បានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ខអ្នករស់នៅជិតខាងនិងប្រជាពលរដ្ឋធ្វើដំណើឆ្លងកាត់ ជាមួយគ្នានោះផងដែរ សមត្ថកិច្ចដេញព័ទ្ទស្ទាក់ចាប់ជនសង្ស័យខាងលើភ្លាមៗ រួមនិងប៉ាកពួកចំនួន3នាក់ មកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការសាកសួរមូលហេតុខាងដើម និងធ្វើការពិតទឹកនូមជនសង្ស័យទាំង3នាក់នេះ៖
សមត្ថកិច្ចបានបន្តថា ជនសង្ស័យ3នាក់នោះមានឈ្មោះ រួមមាន៖
ទី1/-ឈ្មោះទ្រី សុវណ្ណា ហៅ(ម៉ៅ)ភេទប្រុសអាយុ28ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយខាងជើង ក្រុង-ខេត្តកំពត។(ជាងសំណង់មុខសញ្ញាចាស់ខាងវៃគេកន្លងមក)
ទី2/-អ៊ៀត ចាន់លី ភេទប្រុសអាយុ17ឆ្នាំ រស់នៅទឹកក្រហម ឃុំកណ្តោល ស្រុកទឹឈូ ខេត្តកំពត។(ជាងសំណង់លើភ្នំបូកគោ)
ទី3/-ឈ្មោះ គឹម រិន ភេទប្រុសអាយុ20ឆ្នាំ រស់នៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ជា(សិស្សសាលា)
ក្រោយពីសាកសួរជនសង្ស័យទាំង3នាក់ខាងលើរួចមក លោក វរសេនីយ៍ត្រី កែវ មុន្នី អធិការនគរបាលក្រុងកំពត បានអោយភ្នាក់ងារព័ត៌មានយើងដឹងថា ជនសង្ស័យទាំង3នាក់នេះ បើតាមការសាកសួរនិងពិនិតទឹកនូមរួចមកគ្មានជន គ្មានពាក់ព័ន្ធនៅករណីបង្កនេះទេ មូលហេតុដែលជនសង្ស័យរត់គិចខ្លួនមកពីពួកគាត់មិនបានដឹងរឿងអ្វីចេះតែនាំគ្នា រត់គិចខ្លួនពីសមត្ថកិច្ច ចំពោះរឿងហេតុយ៉ាងណានោះ ក៏សមត្ថកិច្ចបានពិនិតទឹកនូមដែរ ដើម្បីរកនៅសារធាតុញៀន ចំពោះករណីខាងលើនេះបើទោះបីជាគ្មានសារធាតុញៀនក៏ដោយ ក៏សមត្ថកិច្ចរបស់លោកគ្រាន់តែធ្វើកិច្ចសន្យាអប់រំណែនាំតែប៉ុណ្ណោះ។



































