តាកែវ ៖ មានករណីភ្លើងឆេះផ្ទះមួយកន្លែង បណ្តាលឲ្យឆេះរលាយក្នុងមួយពព្រិចភ្នែក ព្រមជាមួយនឹងទ្រព្យសម្បត្តិ ដែលខំសន្សំមកជាយូរ ត្រូវបានភ្លើងឆេះខ្ទេចខ្ទីគ្មានសល់កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៨ និង៣០នាទីព្រឹក ស្ថិតក្នុងភូមិគ្រាំងទ្រមូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។
លោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់បានប្រាប់ថា ពិតជាមានករណីភ្លើងឆេះផ្ទះនៅចំណុចទីតាំងខាងលើមែន ដោយម្ចាស់ផ្ទះជាជនរងគ្រោះមានឈ្មោះ សុខ ស្រី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ ជាស្ត្រីមេម៉ាយប្តី ស្លាប់និងមានកូនរស់ក្នុងបន្ទុកចំនួន០៤នាក់ ស្រី០៣នាក់។ លោកបន្តថា ហេតុការណ៍នេះ បណ្តាលឲ្យខូចខាតសម្ភារៈរួមមាន៖ ផ្ទះឈើ០១ខ្នង ទំហំ ៥x៦ម៉ែត្រ ប្រក់ក្បឿងត្រូវភ្លើងឆេះអស់ទាំងស្រុង ទូដាក់ខោអាវចំនួន០២ថវិកាចំនួន៥០០ដុល្លា នឹងប្រាក់ខ្មែរចំនួន១‚២០០‚០០០៛ ធុងបាស់ចំនួន០២ ទូរទស្សន៍០១ពូកដេកចំនួន០២ នឹងឯកសារមួយចំនួនធំត្រូវបានឆេះអស់ទាំងស្រុងផងដែរ ។
ហើយមូលហេតុដែលកើតឡើងគួរឲ្យសោកស្តាយនេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើងអគ្គិសនីក្នុងផ្ទះស្របពេលដែលម្ចាស់មិននៅដោយឡែកពេលដឹងថាមានករណីឆេះផ្ទះនេះកើតឡើងភ្លាមកម្លាំងពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់បានយករថយន្តពន្លត់អគ្គីភ័យទៅបាញ់ទឹកពន្លត់ជួយសង្គ្រោះអស់ចំនួន
០១រថយន្តផងដែរ៕



































