កំលាំងកងរាជអាវុធហត្ថស្រុកស្ទោងឃាតខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀនម្នាក់និងអ្នកប្រើប្រាស់២នាក់

0

កំពង់ធំ=នៅវេលាម៉ោង០៥និង៤៥នាទីថ្ងៃទី ០៤ ខែ កញ្ញា ឆ្នា២០១៧ កំលាំងកងរាជអាវុធហត្ថស្រុកស្ទោងចំនួន ០៩នាក់ រថយន្ដមួយគ្រឿងម៉ូតូ០២ គ្រឿងដឹកនាំដោយលោក អនុសេនីយ៍ឯក ថាន់ ប៊ុនថេង មេបញ្ជាការរងស្ដីទីកងរាជអាវុធហត្ថស្រុកស្ទោង បានចុះបង្រ្កាបករណីចែកចាយនឹងប្រើប្រាស់សារធាតុញៀននៅចំណុចភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថាជា លទ្ធផលបង្រ្គាបចាប់បានជនសង្ស័យចំនួន១នាក់ ឈ្មោះ សូល សល់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ផ្ទះវាល ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយនិងវត្ថុតាងរួមមាន= សារធាតុញៀនក្រាមពណ៍សរចំនួន៦កញ្ចប់តូច, កូនថង់ច្រកថ្នាំញៀនចំនួន១៦ថង់ , ស្លាបព្រាដួសរំលេខថ្នាំញៀន (០១), ក្រដាសអាលុយមីញូមសំរាប់ជក់ថ្នាំចំនួន(០៩) សន្លឹក , ប្រអប់ទុកថ្នាំញៀនពណ៍បៃតង (០១) , ដែកកេះចំនួន (០៦) , ថ្មទូរស័ព្ទចំនួន (០៧) ទូរស័ព្ទដៃម៉ាក់ណូគា (០១) ទុយយោពណ៍ក្រហម០១ដុំ,ប្រាក់ខ្មែរចំនួន១0ម៉ឺនរៀល និងកាបូយលុយ (០១)។
ក្រោយពីឃាត់ខ្លួនជនសង្ស័យហើយសមត្ថកិច្ចបានយកទូស័ព្ទជនសង្ស័យ មកអង្គភាពហើយបើកទូរស័ព្ទអោយអ្នកប្រើប្រាស់ខលចូលសុំទិញគ្រឿងញៀន ពេលនោះកំលាំងយើងឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបាន០២ នាក់និងម៉ូតូ០២ ទី១ ឈ្មោះ វី និច ភេទប្រុស អាយុ ១៩ឆ្នាំ ទី២ ឈ្មោះ យឿន យេង ភេទប្រុស អាយុ ១៩ ឆ្នាំ ទាំង២នាក់រស់នៅ រស់នៅភូមិ សណ្ដាន់ ឃុំ ចំណាក្រោមស្រុកស្ទោង ខេត្ដកំពង់ធំ ។ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់កំពុងសួរនាំនិងកសាង សំណុំរឿងចាត់ការតាមនិតិវីច្បាប់។ប៊ុនរិទ្ធី