មន្ត្រីអាវុធហត្ថស្រុកជាំក្សាន្តចុះឃាត់ខ្លួនជនសង្ស័យចែកចាយប្រេីប្រាស់នឹងរក្សារទុកសារធាតុញៀនចំនួន៣គោលដៅក្នុងស្រុកជាំក្សាន្ត !

0

ខេត្តព្រះវិហារ÷សួនលីណានៅក្នុងរយះពេលពេញមួយថ្ងៃ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ2017 កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តសហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការធម្មជាតិតេជោ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ និងមានការចូលរួមសហការពីកម្លាំង (ក២)កងពលតូចអន្តរាគមន៍លេខ៨ រួមទាំងអាជ្ញាធរមូលដ្ឋាន ចុះធ្វេីការឃាត់ជនសង្ស័យចែកចាយប្រេីប្រាស់ នឹងរក្សារទុកសារធាតុញៀនចំនួន៣ គោល ដៅ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយធ្វេីការឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រី៦នាក់ ដក់ហូតថ្នាំញៀនប្រភេទក្រាមសថ្លា(ម៉ាទឹកកក)បានចំនួន២៤កញ្ចប់ ក្នុងនោះធំ១៨កញ្ចប់ តូច៦កញ្ចប់ ម៉ូតូម៉ាកសង់C១២៥ មួយគ្រឿង រួមនិងសម្ភារៈវិចខ្ចប់ថ្នាំញៀនមួយចំនួន ។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ លោកបានបញ្ជាក់ឲ្យដឹកថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ឧត្តម សេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រះវិហារផងនោះ នៅវេលាម៉ោង ៨.០០នាទីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងបានឃាត់ខ្លួនជនសង្ស័យប្រេីប្រាស់ថ្នាំញៀននៅក្នុងរថយន្ត២នាក់ ដក់ហូតបានថ្នាំញៀន១កញ្ចប់តូច ត្រង់ចំណុចភូមិវាលធំ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
លោកថាក្រោយពីបានស្តាប់ចំលេីយសារភាពរបស់ជនសង្ស័យ កម្លាំងបានបន្តចុះធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់បន្ថែមទៀតក្នុងព្រៃ ស្ថិតក្នុងភូមិស្រអែមខាងជេីង ឃំុស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមនិងថ្នាំញៀន ជាប់ខ្លួន១០កញ្ចប់ ក្នុងនោះតូច៥កញ្ចប់ ដក់ហូតម៉ូតូ១គ្រឿង ម៉ាកសង់C១២៥ ពណ៏ខ្មៅ១គ្រឿង និងលុយខ្មែរ ១០០០០០៛ (មួយសែនរៀល) ។
លោកបានបន្តទៀតថា នៅវេលាម៉ោង១៥.៦នាទីរសៀលថ្ងៃដ៍ដែលនេះដែរ កម្លាំងក៍បានបន្តឆែកឆេរបន្ទប់ជួលឈ្មោះឌី ស្ថិតនៅភូមិចំបក់សែនជ័យ ឃំុស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហេីយបានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនចំនួន១៣កញ្ចប់ ។
លោកថាជនសង្ស័យដែលកម្លាំងឃាត់ទី១មានឈ្មោះ ទៀង ឌី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបបអ្នកចែកចាយថ្នាំញៀន ទី២ឈ្មោះ ថាំង ស ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកចែកចាយ ទី៣ឈ្មោះ ប៊ុន សុវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបបបេីកឡានដឹកសុទ្ធ ជាអ្នកប្រីប្រាស់ ទី៤ឈ្មោះ ឃឿន ដា ភេទប្រុស អាយុ១៦ឆ្នាំ ជាកម្មករ ទី៥ឈ្មោះ ធឿន វណ្ណា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបបជាងឈេី និងទី៦ឈ្មោះ ស៊្រុន ចាន់ទ្រព្យ ភេទស្រី អាយុ៤១ឆ្នាំ ត្រូវជាប្រពន្ធលោក ទៀង ឌី អ្នកទាំងអស់រស់នៅក្នុងភូមិឃំុកេីតហេតុខាងលេី ។
លោកបានបញ្ជាក់បន្ថែមថា បច្ចុបន្បជនសង្ស័យ រួមនិងវត្ថុតាំងកំពុងរក្សារទុក និងធ្វើការសាកសួរទៅតាមនិត្តិវិធីច្បាប់ នៅស្នាក់ការសន្តិសុខធម្មជាតិតេជោ ៕សួនលីណា