អាស្ទាវមួយក្រុមលើកគ្នាមកវាយជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់

0

កំពង់ធំៈ មានករណីអំពើហឹង្សាមួយ កើតឡើង បណ្តាលឲ្យជនរងគ្រោះរបួសយ៉ាងធ្ងន់ ដោយសារក្រុម​ស្ទាវលើគ្នាមកវាយ បណ្តាលឲ្យបែកក្បាលជាច្រើនធ្នេរ កាលពីវេលាម៉ោង ២១:១០នាទីថ្ងៃទី៥កញ្ញា២០១៧ នៅចំនុចផ្លូវលំតាំងក្រសាំង(ផ្លូវយាយតាទៅព្នៅ) ស្ថិតនៅភូមិតាំងក្រសាំង,តាំងក្រសាំង,សន្ទុក ខេត្តកំពង់ធំ ។

តាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដែលបង្ករឲ្យមានករណី ប្រើអំពើហឹង្សាដោយចេតនាមានអាវុធ ត្រូវបានបង្ករឡើងដោយក្រុមក្មេងស្ទាវមួយក្រុម បាននាំបក្ខពួក មកវាយជនរងគ្រោះ ឈ្មោះប្រា អ័ន ភេទប្រុសអាយុ៣៣ឆ្នាំនៅភូមិព្រែកក្រោល ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាលឲ្យរបួសធ្ងន់ចំក្បាលជាច្រើនកន្លែង បណ្តាលឲ្យដួលសន្លប់បាត់ស្មារតី ត្រូវបានសាច់ញាតិនាំមករក្សានៅ​មន្ទីរពេទ្យ  ។

លោក  វរ:សេនីយ៍ត្រីស្រី សំណាង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសន្ទុក បានឲ្យដឹងថា មូលហេតុ ដែលបង្ករឲ្យមានការឈ្លោះប្រកែកគ្នា គឺដោយសារតែ ជនរងគ្រោះបានទីលេង ទំនប់បង្ហៀរទឹកតំបន់ទំនប់ទឹក១មករា ស្ថិតក្នុងស្រុកបារាយណ៍ ហើយមិនដឹងថាមូលហេតុអ្វីច្បាស់លាស់ ស្រាប់តែក្រុមអាពូជ ស្តាយសង្រ្គាម ១ក្រុមព្រួតគ្នាវៃនិងដំបងហើយរត់គេចខ្លួនបាត់អស់  ក្នុងករណីនេះ កំលាំងប៉ូលីស និង​កម្លាំងកងរាជអាវុធហត្ថស្រុកសន្ទុក កំពុងស្រាវជ្រាវរកមុខសញ្ញា រហូតមកដល់ពេលនេះបានដឹងពី អត្តសញ្ញាណខ្លះហើយ និងកោះហៅមកសួរនាំតាមនិតិវិធី។

ដោយ  ប៊ុន  រដ្ឋា