ឯឧ ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត រំលឹកដល់មន្ត្រីតាមមូលដ្ឋានយកចិត្តទុកដាក់បំរើប្រជាជន និងបាប៩សាងសង់ផ្ទះជូន ៤ខ្នងផ្ទះ

0

ខេត្តព្រះសីហនុ ឯ.ឧ ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានដឹកនាំក្រុមកាងារ នឹងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យលំនៅឋាន ៤ខ្នងផ្ទះដែលបានសង់ជូនពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្មុងឃុំសាមគ្គីស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ផ្ទះទាំងបួនខ្នងនេះជាការឧបត្ថម្ភពី ឯ.ឧ ជាម ហ៊ីម ផ្ទាល់តាមរយៈលោក នេន ចំរើន នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់សោមនិងជាអនុប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ជាខេត្តព្រះសីហនុចុះជួយឃុំសាមគ្គីស្រុកព្រៃនប់។
គ្រានោះ ឯ.ឧ ជាម ហ៊ីម និងក្រុមកាងារបានឧបត្ថម្ភថវិកានិងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ។
ឯឧ ជាម ហ៊ីម ក៍បានផ្តាំផ្ញើអោយបងប្អូនដែលទទួលបានផ្ទះនេះត្រូវថែរក្សាអោយបានល្អដើម្បីប្រើប្រាស់បានយូរអង្វែង និងរំលឹកដល់មន្ត្រីតាមមូលដ្ឋានត្រូវយកចិត្តដាក់ជួយប្រជាជនយើងអោយអស់លទ្ធភាពនិងត្រូវចេះរួមសុខរួមទុក្ខជាមួយប្រជាជនយើង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯឧ ជាម ហ៊ីម ក៍បានផ្តាំផ្ញើ សួរសុខទុក្ខពីសម្តេចតេជោហ៊ុនសែនដែលតែងគិតគូជាប្រចាំចំពោះសុខទុក្ខរបស់បងប្អូនប្រជាជនយើងបន្ទាប់ពីបានកសាងនិងស្តារប្រទេសកម្ពុជាយើងអោយមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
ឯឧ សូមអោយប្រជាពលរដ្ឋទាំងអស់គ្នាត្រូវទុកចិត្តលើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជាដោយបន្តគាំទ្រនិងចូលរួមថែរក្សាសន្តិភាពដើម្បីមានឱកាសអភិវឌ្ឍប្រទេសយើងអោយកាន់តែរីកចំរើនថែមទៀត។
កុំមានការច្រួលច្របល់និងព្រួយបារម្ភ អំពីស្ថានភាពនយោបាយបច្ចុប្បន្ននេះ។

នៅក្នុងឱកាសនោះដែរ លោក នេន ចំរើន ក៍បានឧបត្ថម្ភជាថវិកាបន្ថែមខ្លះទៀតដែរ ដល់ម្ចាស់ផ្ទះទាំង៤និងអ្នកចូលរួមផងដែរ។
លោក នេន ចំរើន ក្នុងនាមក្រុមការងារគណៈបក្សចុះជួយឃុំសាមគ្គី បានបញ្ជាក់ថា ក្រុមការងារក៍មានគម្រោងជួយផ្តល់ពូជមាន់ទា កូនជ្រូក និងត្រី សំរាប់ចិញ្ចឹមជាលក្ខណៈគ្រួសារជូនប្រជាជនដែលខ្វះខាតជីវភាពក្នុងមូលដ្ឋានឃុំសាមគ្គីនេះដែរដើម្បីលើកកំពស់ជីវភាពពលរដ្ឋមួយកំរិតទៀត៕សាវ៉ុន