ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី ៦កញ្ញា ២០១៧ ប្រជាពលរដ្ឋចំនួន ៥ភូមិ ដែលរស់នៅ សង្កាត់នគរធំ ក្រុងសៀមរាប និង ទទួលបានការតភ្ជាប់អគ្គីសនី ដើម្បីប្រើប្រាស់ ដែលជាសមិទ្ធិផលថ្មី សម្រាប់អ្នកស្រុកអង្គរធំ មិនធ្លាប់មានអគ្គីសនីតាំងតែពីដើមរៀងមក ក្រោមវត្តមានលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានអគ្គិសនីខេត្ត ព្រមទាំងមានការចូលរួម ពីសំណាក់មន្ទីរ ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
នៅក្នុងជំនួប សំណេះសំណាលនាពេលនោះ លោក គង់ ពុទ្ធី ប្រធានអគ្គីសនីសៀមរាបបានបង្ហាញឱ្យដឹងថា៖ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១កញ្ញា ២០១៧នេះតទៅ ក្រុមការងារចល័តរបស់អង្គភាពអគ្គីសនីសៀមរាបនិងធ្វើការចុះចែកពាក្យសុំជាវចរន្តអគ្គសនីដោយឥតគិតថ្លៃនិងជួយបំពេញបែបបទជូនប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់ចរន្តអគ្គីសនី ពីបណ្តាញអគ្គីសនីរដ្ឋ ដែលអគ្គីសនីសៀមរាបទើបនិងបានសាងសង់រួចរាល់នាពេលថ្មីៗកន្លងមកនេះ ។
លោក គង់ ពុទ្ធី ក៍បានបញ្ជាក់ផងដែរថា៖ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភីបាលកម្ពុជាពិសេស ដោយមានការសម្របសម្រួលពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរអប្សរា សម្រាប់ការសាង់សង់បណ្តាញអគ្គីសនីទៅក្នុងកិច្ចប្រជុំថ្នាក់អន្តរជាតិនៅថ្ងៃទី២និងទី៣ខែធ្នូ ឆ្នាំ២០១៥ ទើបមានការអនុញ្ញាតិឱ្យមានការសាងសង់បណ្តាញអគ្គីសនីនេះឡើង ដោយផ្អែកទៅតាមលក្ខខ័ណ្ឌរបស់ យូណេស្កូ ព្រោះតំបន់នេះជាតំបន់បេតិកភ័ណ្ឌ ហើយត្រូវមានការប្រុងប្រយ័ត្ន
ដោយធ្វើយ៉ាងណាមិនត្រូវឱ្យមានការប៉ះពាល់ដល់ទំបន់នៃវត្ថុបូរាណ ដែលត្រូវបានថែរក្សានិងអភិរក្សឡើយ។ហើយរាល់ការសាងសង់បណ្តាញអគ្គីសនីក្នុងតំបន់បេតិកភ័ណ្ឌនេះទៀតសោធន៍ត្រូវបានប្រើប្រាស់ថវិការជាកម្ចីបីធនាគារ អេឌីប៊ី ដែលមានចំនួនរហូតដល់ទៅ ៣៣លានដុល្លាសហរដ្ឋអាមេរិក ដែលថវិការទាំងនេះ គឺសម្រាប់តែប្រើប្រាស់ទៅលើខ្សែបញ្ជូនតែប៉ុណ្ណោះ រីឯថវិការចំនួន ២០លានដុល្លាទៀត ដែលជាថវិការរបស់ EDC ផ្ទាល់សម្រាប់ការអនុ
វត្តទៅលើបណ្តាញខ្សែតង់ស្យុងទាប ដែលគិតសរុបទាំងអស់ ស្មើរ ៥៣លានដុល្លាសហរដ្ឋអាមេរិក។ក្រោយពីថ្ងៃបើកកិច្ចប្រជុំវេទិកាសាធារណៈ អគ្គីសនីសៀមរាប បានចាប់ផ្តើមអូសខ្សែលើបង្គោលដែលមាន ស្រាប់ និងលើកផែនការសាងសង់ពង្រីកទៅកាន់តំបន់ដ៏ទៃទៀតជាជំហានបន្តបន្ទាប់ក្នុងតំបន់អប្សរាដែលមិនទាន់មាន អគ្គិសនី ប្រើប្រាស់ សម្រេចបានចំនួន ៦ តំបន់ ( ក្នុងតំបន់អប្សរា ) សរុបបានភ្ជាប់ចរន្ត រួចជូនប្រជាជនប្រើប្រាស់ ចំនួន ៦.១៣៨ អតិថិជន ហើយការចុះភ្ជាប់ចរន្តអគ្គិសនីជូនប្រជាជនក្នុងតំបន់អប្សរាកន្លងមកអគ្គិសនី
សៀមរាបបានលុបបំបាត់ការធ្វើអាជីវកម្មផ្គត់ផ្គង់អគ្គិសនីរបស់ឯកជនដែលមានតម្លៃថ្លៃ ចំនួន ២០ ក្រុម ដែលនៅតំបន់នោះក្រុមអគ្គិសនីឯកជនទាំង ២០ ចែកចាយលក់ភ្លើងជូនប្រជាពលរដ្ឋ ចំនួន ២៥ ភូមិ ដែលលក់អគ្គិសនី ឱ្យប្រជាជនប្រើប្រាស់ពី ១.៨០០ រៀលទៅដល់ ៣.០០០ រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
ជាក់ស្តែង នៅតំបន់នេះត្រូវភ្ជាប់អគ្គិសនីជូនប្រជាជនចំនួន ៥ ភូមិ រួមមានភូមិស្រះស្រង់ខាងជើង ភូមិស្រះស្រង់ខាងត្បូង ភូមិរហាល ភូមិក្រវ៉ាន់ ភូមិអារក្សស្វាយ សង្កាត់នគរធំក្រុងសៀមរាប ដែលមាន ១,២៥២ ខ្នងផ្ទះ ដែលអគ្គិសនី ពីឯកជនពីមុន ប្រើប្រាស់ ដោយម៉ាស៊ីន ភ្លើងសម្រាប់ចែកចាយអគ្គិសនីចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង ១យប់ ( មិនមានអគ្គិសនីប្រើប្រាស់ដល់ ២៤ម៉ោងទេ ) និងមានថ្លៃលក់ពី ៣.៥០០ រៀល ទៅដល់ ៤.០០០ រៀលក្នុង ១គីឡូវ៉ាត់ម៉ោង ។
សូមបញ្ជាក់ផងដែរថា ក្រោយពីការភ្ជាប់បណ្តាញនេះរួច ប្រជាពលរដ្ឋនឹងទទួលបានតម្លៃទាប តាមប្រភេទនៃការប្រើប្រាស់ក្នុងមួយខែដូចខាងក្រោម៖១/អត្រាប្រើប្រាស់ តិចជាង១០គីឡូវ៉ាត់ម៉ោង តម្លៃ៤៨០រៀល ២/អត្រាប្រើប្រាស់ តិចជាង១០-៥០គីឡូវ៉ាត់ម៉ោង តម្លៃ ៦១០រៀល ៣/អត្រាប្រើប្រាស់ ច្រើនជាង៥០គីឡូវ៉ាត់ម៉ោង តម្លៃ ៧៧០រៀល។
ក្នុងឱកាសនាពេលនោះដែរលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានឱ្យដឹងថា៖ ប្រជាពលរដ្ឋចំនួន ៥ភូមិ ដែលរស់នៅ សង្កាត់នគរធំ ក្រុងសៀមរាបរួមមាន ( ភូមិរហាល,ភូមិស្រះស្រង់ខាងជើង,ភូមិស្រះស្រង់ខាងត្បូង,ភូមិក្រវ៉ាន់ និងភូមិអារក្សស្វាយ)និងទទួលបានអគ្គីសនីប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ដែលតាំងតែពីសម័យដើមរៀងមកតំបន់នេះមិនធ្លាប់មានអគ្គីសនីប្រើប្រាស់ទាល់តែសោះទើបតែសម័យបច្ចុប្បន្នដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្វីៗត្រូវបានប្រែក្លាយមានការរីកចម្រើនលើគ្រប់វិស័យ។
លោក ឃឹម ប៊ុនសុង ក្នុងនាមអាជ្ញាខេត្តសៀមរាប ក៍បានបង្ហាញដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភ័ណ្ឌទាំង ៥ភូមិឱ្យបានជ្រាប់ផងដែរថា៖រាជរដ្ឋាភិបាលពិសេស សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងសម្រេចដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានអគ្គីសនីប្រើប្រាស់ និងលក្ខណៈពិសេសនោះ គឺ ការបញ្ចុះតម្លៃអគ្គីសនី។ លោកឃឹម ប៊ុនសុង ក៍បានបញ្ជាក់ផងដែរថា៖ដើម្បីឱ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើបែបបទក្នុងការទទួលពាក្យសុំជាវអគ្គីសនីនោះ គឺអគ្គីសនីខេត្តបានបញ្ជូនក្រុមការងារមួយក្រុមមកកៀកនិងប្រជា
ពលរដ្ឋតែម្តង ។ ហើយចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋយើងដែលរស់នៅក្នុងសង្កាត់នគរធំ ដែលមិនធ្លាប់មានអគ្គីសនីប្រើប្រាស់នោះ និងទទួលបានអគ្គីសនីប្រើប្រាស់ដូចអ្នករស់នៅក្នុងទីក្រុងដែរ ដែលកត្តាទាំងនេះ សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា
ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ប្រមាណ ៨០០ នាក់ រួចមក លោក ឃឹម ប៊ុនសុង អភិបាលខេត្ក ក៏បានយកអំណោយបន្តិចបន្តួចមកចែកជូននូវសារ៉ុង ក្នុងម្នាក់បាន សារ៉ុង ១ ៗ ផងដែរ៕
ដោយ ច័ន្ទ រស្មី




































