សួន លីណា: ព្រះវិហារ ឯកឧត្តមលីស៊ុននិងលោកជំទាវនាយទាហានរួមជាមួយពុទ្ធបិស័ទយកទេយ្យទានមានចង្ហាន់ប្រគេនព្រះសង្ឃថ្ងៃកាន់បិណ្ឌទី១ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តគីរីសារវ័ន្តខេមរៈតេជោនាថ្ងៃកាន់បិណ្ឌទី១នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ !
ខេត្តព្រះវិហារ៖ សួនលីណា:
នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមលីស៊ុននិងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកទេយ្យទានមានចង្ហាន់គ្រឿងឧបភោគ បរិភោគទៅវេប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តគីរីសារវ័ន្តខេមរ:តេជោ (ហៅវត្តកងពល) ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃំុស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលត្រូវនឹងថ្ងៃ១រោច ខែភទ្របទ មានរយះពេល១៥ថ្ងៃ ហើយបុណ្យនេះ គឺជាបុណ្យធំជាងគេ ក្នុងចំណោមបុណ្យនានា របស់ប្រជាជនខ្មែរតែងតែប្រារព្វធ្វេីឡេីងជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែ
ភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ មានរយះពេល១៥ថ្ងៃគត់ ។ ឯកឧត្តមមានប្រសាសន៍ថា ពិធីបុណ្យភ្ជុំបិណ្ឌដ៏ធំនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេសតែងបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយនាំគ្នាធ្វើម្ហូប ចង្ហាន់ យកមកប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ធិសកុសលផលបុណ្យ ជូនញ្ញាតិកាទាំង៧ សណ្តាន ជាពិសេស គឺគុណមាតាបីតា ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ដើម្បីរំដោះទុក្ខទោស និងកម្មពៀរវេរាទាំងឡាយ របស់បុព្វការីជន និងនិងមួយចំណែកឧទឹសដល់ឌួងវិញ្ញាណខណ្ឌយុទ្ធមិត្តយុទ្ធនារីដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក្នុងរបបប្រល័យពូជសាស្ត្រ ៣ឆ្នាំ៨ខែ និង២០ថ្ងៃ ។
ឯកឧត្តមមានប្រសាសន៍បន្តថា ពិធីកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌនេះ នៅក្នុងរបបប្រសាសន៍ប៉ុលពតត្រូវបានរលាយសាបសូន្យ ដោយសារពួកប៉ុលពត បានបំផ្លិចបំផ្លាញទីសក្ការៈបូជាអស់គ្រប់ទីកន្លែង មិនតែប៉ុណ្ណោះពួកប៉ុលពតបានយកវត្តអារាមធ្វេីជាកន្លែងដាក់ឃំុឃាំងប្រជាជនខ្មែរទៅវិញ ។ ឯកឧត្តមបន្ថែមទៀតថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រោមការបង្រួបបង្រួមជាតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមនិងប្រជាជនខ្មែរជាច្រេីនអ្នកបានក្រោគឡេីងធ្វេីការតស៊ូ ផ្តួលរំលំរបបដ៍ខ្មៅងងិតនេះឲ្យរលាយទៅវិញ ក្រោម
នយោបាយឈ្នះៗ របស់សម្តេចតេជោ ហេីយពិធីកាន់បិណ្ឌ ឫបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រជាជាតិខ្មែរ ចាត់ទុកថា គឺជាបុណ្យដែលធំ និងមានសារៈសំខាន់បំផុត ព្រោះត្បិតប្រជាពុទ្ធបរិស័ទខ្មែរ មានជំនឿទៅលើព្រះពុទ្ធសាសនា ជារៀងរហូតមកដល់សព្វថ្ងៃ ។ ដូច្នេះជំនឿនេះធ្វើឲ្យប្រជាជនខ្មែរ មានទម្លាប់ធ្វើចង្ហាន់ និងនំចំណី យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន «ប្រេត នរក» ដែលជាសាច់ញាតិរបស់ខ្លួន ដែលកំពុងមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយ ស្រេកឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ ក្រោយពីទទួលបានការសេពសោយអាហារទាំងនោះរួច ៕សួនលីណា




































