បង្ក្រាប​សីុសងនៅ​ស្រុកដងទង់​ឃាត់ខ្លួន​មនុស្សប្រុសស្រីបានបីនាក់

0

កំពត៖ សមត្ថកិច្ចនគរបាល ខេត្ត កំពត បានចុះបង្ក្រាប ទីតាំងល្បែងសីុសង មួយកន្លែង នៅចំណុច ភូមិកំរ៉ែងក្រសាំង ឃុំ ឃ្ជាយខាងជេីង ស្រុកដងទង់ ឃាត់ខ្លួនបានមនុស្សប្រុស ស្រី បានចំនួនបីនាក់និងម៉ូតូចំនួន៨គ្រឿង ករណីបង្ក្រាប ល្បែងសីុសង នេះ នៅវេលា ម៉ោង៣ និង០០ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច ភូមិ ឃុំខាងលេី។សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានខាងលើ នគរបាល ខេត្ត កំពត ក៍បានចុះមកបង្ក្រាប ដោយមានការ ឯកភាពពីលោក មុត ដារា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កំពត។សមត្តកិច្ច មូលដ្ឋាន បានអោយដឹងថា ល្បែងសីុសង ដែលកំលាំង សមត្តកិច្ច ចុះមកបង្ក្រាបនេះលេង ជាយូមកហេីយ សមត្តកិច្ច យេីងបានទៅហាម ឃាត់និងធ្វេីកិច្ចសន្យាជាច្រេីនដងមកហេីយ តែពួកគាត់មិនស្តាប់ តាការណែនាំ របស់ សមត្តកិច្ចទេ។ សមត្តកិច្ច បាន អោយដឹងទៀតថាល្បែងសីុសងនេះលេងបានចំនួន បីយប់ បួនថ្ងៃ ទេីប សមត្តកិច្ច ចុះ មកបង្រ្កាប។ប្រជាពលរដ្ឋ នៅស្រុកដងទង់ មួយចំនួន សូមសុំពរទៅដល់ តុលាការ ខេត្ត កំពត ថា បេីបង្ក្រាបានហេីយ កុំប្រញាប់ដោះលែងមកវិញអី ទុកពួក គាត់អបរំ អោយបាន មួយរយះសិនទៅ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅស្នងការដ្ឋាន នគរបាល ខេត្ត ដើម្បី អនុវត្តតាមនីតិវិធី ៕