ខេត្តតាកែវ៖ បុរសម្នាក់បានបែកក្បាល ធ្លាយខួរស្លាប់ភ្លាមមួយរំពិច បន្ទាប់ពីជិះម៉ូតូទៅបុកនិងរថយន្តដឹកកម្មកររោងចក្រ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦:៤០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រ
លេខ៩៣.៩៤ ស្ថិតនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ លោក ញែម ឈន អធិការរងស្រុកទ្រាំងបានប្រាប់អោយដឹងថាជនរងគ្រោះឈ្មោះ ចាន់ សំអុល ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ បើតាមសាក្សីដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវ ឆ្លាម ពណ៍ក្រហម ពាក់ស្លាខលេខ តាកែវ.1H.7313 បានបើករ៉េពេញផ្លូវទំនងស្រវឹងមកពីទិសខាងត្បូងទៅជើង ស្រាប់តែមកដល់កន្លែងកើតហេតុជនរងគ្រោះបានរ៉េចង្កូតទៅខាង
ឆ្វេងដៃបុករថយន្តចំពីមុខផ្នែកខាងស្តាំពេញទំហឹងដែលបើកមកពីជើងទៅត្បូង(ទិសបញ្ច្រាសគ្នា)បណ្តាលឲ្យបោកក្បាលផ្ទុបនិងកេមរថយន្តបែកធ្លាយខួរ ស្លាប់ភ្លាមមួយរំពិច។ ក្រោយពេលកើតហេតុរថយន្តបង្កបានបើករត់ តែត្រូវបានកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្មោងស្ទាក់ចាប់បានទាំងរថយន្តនិងអ្នកបើកបរ បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាអ្នកបើកបរ រថយន្តឈ្មោះ ណុប ណាន់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអង្គប្រសាទ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ បើករថយន្តម៉ាកស៊ាំយ៉ុង ពណ៍ប្រផេះ គ្មានស្លាខលេខ ជារថយន្តដឹកកម្មកររោងចក្រ ក្រោយពេលកើតហេតុសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើ
បុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្ត រួមនិងវត្ថុតាងត្រូវបានសម្ថកិច្ចយកទៅរក្សាទុក និងឃុំខ្លួន នៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៅតាមនិតិវិធីច្បាប់។




































