ដោយ ជឹម ភារា រាជធានីភ្នំពេញ: ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់តែ មិនបានសម្រេចហើយជិះម៉ូតូបានបន្ដិចត្រូវបានអ្នកឃើញហេតុការធាក់ប្រដួលម៉ូតូត្រូវប្រជាពលរដ្ឋនាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រាមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៧និង៥០នាទីរសៀលថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ដុបទេពផន តាមបណ្ដាយផ្លូវ១៨២ សង្កាត់ ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ សុខ បញ្ញា អាយុ ២៤ មុខ ស្នាក់នៅផ្ទះជួលលេខ ៤៦ ផ្លូវលេខ៥៩៨ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ដោយឡែកជនរងគ្រោះឈិន ចរិយ អាយុ២២ឆ្នាំមុខរបរនិស្សតិ
សកលវិទ្យាល័យមេគង្គ និងជាបគ្គលិកសណ្ធាគារសុខា ស្នាក់នៅផ្ទះជួលផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ហោងតាមប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះមូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ដែលពាក់ស្លកលេខកំពុងស្ពឺ 1B-8364 មកពីធ្វើការនៅសណ្ឋាគារសុខាដោយធ្វើដំណើរតាមម៉ៅសេទុង ទិសដៅពីជើងមកត្បូងលុះមកដល់ជិតនិងស្ដុបទេពផននារីរងគ្រោះបានឈប់ទិញផ្លែសៅម៉ៅ រួចបំរុងនិងឡើងជិះម៉ូតូដើម្បីបន្ដដំណើរត្រលប់ទៅផ្ទះ ស្រាប់តែពេលនោះក៏លេចមុខជនសង្ស័យម្នាក់ដែលជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ដែលគ្មានពាក់ស្លាកលេខ បានធ្វើដំណើរស្របទិសជាមួយនិងនារីរងគ្រោះដែរ រួចបានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះតែមិនបានសម្រេច ក៏ត្រូវអ្នកឃើញហេតុការបានធាក់ប្រដួលម៉ូតូហើយនំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើងបណ្ដាលឲ្យទ្រាមខ្លួនទើបនាំគ្នាប្រគល់ឲ្យទៅសមត្ថកិច្ចយកទៅសាកសួរបន្ថែម ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋទឹកល្អក់ទី២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី ។ ចំណែកជនរងគ្រោះបានមកដក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋទឹកល្អក់ទី២រួចបានត្រលប់ទៅផ្ទះវិញបាត់ទៅ ៕




































