ទុសេកាបុីនភ្លើងឆ្លងឆាបឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅនៅខណ្ឌពោធិ៍សែនជ័យ

0

ដោយ ជឹម ភារ៉ា 
ភ្នំពេញ ៖ នៅវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋជាច្រើនបានការភ្ញាក់ផ្អើលនិងភ័យខ្លាចជាខ្លាំង ខណៈមានករណីឆ្លងចរន្ដអគ្គិសនី ទុស្សេឆេះកាប៊ីននិងខ្សែរភ្លើងយ៉ាងសន្ធោសន្ធៅនៅក្បែរផ្ទះពួកគាត់ នៅតាមបណ្តោយផ្លូវ60K ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្បែរកន្លែងកើតហេតុខាងលើបានអោយដឹងថា ក្នុងករណីទុសេខ្សែភ្លើងនៅទីតាំងខាងលើនេះ គឺតែងតែទុសេចេញពីប្រអប់ភ្លើងជាញឹកញ៉ាប់ ដោយខ្សែភ្លើងធំៗលាយឡំជាមួយខ្សែតូចៗ រួមទាំងខ្សែកាប ហើយអ្នកប្រើប្រាស់លើសចំនួនកំណត់ ទើបបង្កអោយផ្ទុះឆេះជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅនេះតែម្ដង ។
ក្នុងករណីអគ្គិភ័យឆាបឆេះបង្គោលខ្សែភ្លើង និងខ្សែភ្លើងខាងលើនេះ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុជាច្រើន បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ រហូតប្រើប្រាស់អស់១៤បំពង់ ទើបរលត់ទៅវិញជាស្ថាព័រ ។ហើយក្នុងករណីឆ្លងចរន្តអគ្គិសេនីឆាបឆេះយ៉ាងសន្ធោសន្ធៅខាងលើនេះ គឺមិនមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតខ្សែរបស់រដ្ឋតែប៉ុណ្ណោះ ។
សូមបញ្ចាក់ផងដែរថា ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្បែរទីតាំងកើតហេតុអគ្គិភ័យឆាបឆេះប្រអប់ភ្លើងនិងខ្សែរភ្លើងខាងលើនេះ បានសូមណូមព័រដល់អាជ្ញាធ័រមូលដ្ឋានដែលពាក់ព័ន្ធ ជួយរៀបចំដល់បង្គោលភ្លើងអោយឆ្ងាយនិងខ្ពស់ពីផ្ទះប្រជាពលរដ្ឋផង ព្រោះខ្សែភ្លើងរាល់ថ្ងៃនៅជាប់ផ្ទះប្រជាពលរដ្ឋខ្លាំងណាស់ វាអាចងាយស្រួលពេលមានអាសន្ននិងឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋ៕