ពិធីជួបជុំតំណាងអ្នកប្រើប្រាស់បណ្តាញសង្គម facebook រក្សាក្រមសីលធម៌ 

0

កំពង់ធំៈ កម្មវិធីជួបជុំតំណាងអ្នកប្រើប្រាស់បណ្តាញសង្គម Facebook គាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវបានរៀបចំដោយក្រុមសម្ពន្ធយុវជនស្រាលាញ់សន្តិភាព សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជាប្រធានកិត្តិយសសម្ពនយុវជនស្រលាញ់សន្តិភាព ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ប៉ាន់ ខែម ប៊ុនថន ជំនួយការផ្ទាល់សម្តេចតេជោ និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ដែលមានអ្នកចូលរួមប្រមាណជាង ២០០នាក់ តំណាងឲ្យប្រជាជនកម្ពុជាខេត្តកំពង់ធំ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ហួន វ៉ាន់និត លើកឡើងថា ការប្រើ ប្រាស់បណ្តាញសង្គមពិតជាមានសារសំខាន់ណាស់ដោយប្រជាពលរដ្ឋនៅទូទាំងសកលលើក ក៏ដូចជាប្រទេសកម្ពុជាកំពុងតែមានចំនួនកើនឡើងក្នុងការបញ្ជូន និងទទួលព័ត៌មានតាមបណ្តាញសង្គម facebook។ ការ Pose like និង comment គឺពិតជាមានសារសំខាន់ដោយវាបានឆ្លុះបញ្ជាំងពីគំនិត យោបល់ ភាពកោតសរសើរលើការរីកចម្រើនរបស់ខេត្ត ផលលំបាក និងតម្រូវការរបស់ប្រជាពលរដ្ឋពិតប្រាកដ។ ហើយលើពីនេះទៅទៀតនោះ ការ Pose ចេញនូវរូបភាពពិត អត្ថន័យពិត និងមានទំនួលខុសត្រូវខ្ពស់ មិនបំភ្លើស មិនញុះញង់ដោយឈរលើគោលការណ៍មិនលំអៀង។ ឯឧត្តមសូមអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់បណ្តាញសង្គមប្រកបដោយទំនួលខុសត្រូវ និងមានក្រមសីលធម៌ខ្ពស់។

លោក ប៉ាន់ខែម ប៊ុនថាន លើកឡើងផងដែរថា ពិធីជួបជុំនេះធ្វើឡើងក្នុងគោល ដៅផ្សព្វផ្សាយ និងទទួលព័ត៌មានពិតប្រាកដប្រកបដោយប្រសិទ្ធភាព និងតម្លាភាពតាមរយៈការប្រើ ប្រាស់បណ្តាញសង្គម facebook។ ឯកឧត្តមបន្ថែមទៀតថា បងប្អូនដែលចូលរួមប្រមាណជាង២០០ នាក់គឺជាតំណាងរបស់អ្នក ប្រើប្រាស់បណ្តាញសង្គម facebook ត្រូវជួយផ្សព្វផ្សាយពីសារប្រយោជន៍ របៀបនៃការប្រើប្រាស់ប្រកប ដោយទំនួលខុសត្រូវ ជួយទប់ស្កាត់ការវាយប្រហារណាដែល មិនមែនជាការពិត ក្នុងគោបំណងញុះញង់ ការអភិវឌ្ឍរបស់រាជរដ្ឋភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ឯកឧត្តម ជុំ កុសល មានប្រសាសន៍លើកឡើងថា សូមយុវជនសម័យជំនាន់ថ្មីនេះ ត្រូវមានការស្វែងយល់ និងសិក្សាឲ្យបានស៊ីជម្រៅ លើវិស័យបច្ចេកវិទ្យា ជាពិសេស របៀបប្រើប្រាស់បណ្តាញសង្គម Facebook មួយវិញទៀតការ Post Like Share comment គឺត្រូវមានក្រមសីលធម៌ ចេះស្វែងយល់ពីមូលហេតុនៃសាច់រឿង កុំឲ្យដូចបុគ្គលមួយចំនួនចេះត្រឹម តែញុះញង់មិនយល់ពីបញ្ហានៃសាច់រឿងនិងច្បាប់ ឬអាចហៅថា បុគ្គលតែៗ ស្កៗ ។ ម្យ៉ាងវិញទៀត ព័ត៌មានតាម Facebook មានលក្ខណៈលឿន និងឆាប់រហ័សជាងការផ្សាយលើកញ្ចក់ទូរទស្សន៍ ដោយអ្នកលេង Facebook ភាគច្រើនប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន លើសពីនេះទៅទៀតការចាប់អារម្មណ៍របស់ មនុស្សគ្រប់គ្នាទាំងបុគ្គលជាប្រជាពលរដ្ឋក្តី មន្រ្តីរាជការក្តីមានការចាប់អារម្មណ៍លើព័ត៌មានលើបណ្តាញ សង្គម Facebook ហេតុដូច្នេះ យើងត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងស្របតាមច្បាប់នៃព្រះរាជាណា ចក្រកម្ពុជា ចៀសវាងមានការរំលោភលើច្បាប់ដែលធ្វើឲ្យប៉ះពាល់សិទ្ធិ និងកិត្តិយសអ្នកដ៏ទៃ ហើយត្រូវចងចាំថា Facebook គឺជាអាវុទ្ធមុខពីរ បើយើងប្រើប្រាស់ត្រូវវាផ្តល់នូវផលប្រយោជន៍ តែខុសវិញ វាអាចធ្វើឲ្យយើងខាតបង់ទ្រព្យសម្បតិ្ត និងកិត្តិយសផងដែរ។

ចុងក្រោយឯឧត្តមសូមបងប្អូនត្រូវចេះរួបរួមសាមគ្គីគ្នា ចេះចែករំលែកបទពិសោធន៍គ្នាទៅវិញទៅ មកក្នុងគោលបំណងទទួលបានភាពរីកចម្រើនទាំងអស់គ្នា។