- សួនលីណា:ព្រះវិហារ៖
ឯកឧត្តម ឧត្តមសេនីយ៍ទោ លៀង ឡេង មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ និងលោកជំទាវ រួមទាំងនាយទាហាន នាយទាហានរង និងពលទាហាន រួមជាមួយពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បាននាំយកទេយ្យទាន និងចង្ហាន់ ទៅវេប្រគេនដល់ព្រះសង្ឃថ្ងៃកាន់បិណ្ឌវេនទី៥ នៅវត្តកែវសិក្ខាគីរីស្វារៈ(ហៅវត្តប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ លៀង ឡេង មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងថា បុណ្យកាន់បិណ្ឌ ឫភ្ជុំបិណ្ឌ គឺជាបុណ្យមួយដែលពលរដ្ឋខែ្មរនៅទូរទាំងប្រទេស នាំគ្នាគោរពប្រតិបត្តិជារៀងរហូតមក ។
ឯកឧត្តមបន្តថា ពិធីបុណ្យកាន់បិណ្ឌ គឺគេធ្វើឡើងពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ គោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណខ័ន្ធបុព្វការីជន មានមាតាបីតា ជីដូន ជីតា
ញាត្តិកាទាំងប្រាំពីរសន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់បរលោក និងមួយចំណែកទៀតឧទ្ទិស ដល់ដួងវិញ្ញាណខ័ន្ធវិរៈយុទ្ធជនយុទ្ធនារី ដែលបានលះបង់ នូវសាច់ស្រសឈាមស្រស់ ដើម្បីការពារ បុព្វហេតុជាតិ និងមាតុភូមិ សូមឲ្យមហាកុសលផលបុណ្យនេះ ជួយយឹតយោងឌួងវិញ្ញាណខ័ន្ធ បុព្វការីជន ទាំងអស់នោះ ទៅកាន់ឋានបរមសុខកុំបីឃ្លៀនឃ្លាតឡើយ ។ ក្នុងឱកាសនោះឯកឧត្តម និងលោកជំទាវ រួមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងបានវេប្រគេន នូវស្លាដក់និងបច្ច័យដល់ព្រះសង្ឃចំនួន១៨អង្គ ក្នុង១អង្គស្លាដក់១រួមទាំងបច្ច័យមួយចំនួន និងចូលរួមកសាង
នូវសមទ្ធិផលនានាក្នុងវត្ត កែវសិក្ខាគីរីស្វារៈ នូវបច្ច័យចំនួន២.០០០.៨០០០៛(ពីលានប្រាំបីពាន់រៀល) រួមទាំងសម្ភារៈ និងទេយ្យវត្ថុមួយចំនួនទៀត ៕សួនលីណា








































