តាកែវ៖ ថ្លែងនៅក្នុុង កិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់អគ្គស្នងការនគរបាលជាតិ និងបូកសរុបសភាពការណ៏ លទ្ធផលកិច្ចប្រតិបត្តការណ៏រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមប្រចាំខែ និងប្រកាសផ្ទេភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសិក្តជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នារសៀលថ្ងៃទី ១២ កញ្ញា ២០១៧ លោកឧត្តមសេនីយ៏ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានលើកឡើងថា រយៈ
ពេល៦ខែដើមឆ្នាំនេះ បទល្លើសឧក្រិត មានការថយចុះ តែចំពោះបទល្មើសចោលួច ចោឆក់មានការកើនឡើងគួរអោយកត់សម្គាល់ ដូច្នេះដើម្បីរក្សាអោយបាននៅសុវត្តិភាពភូមិឃុំ នៅតាមបណ្តាអធិការគ្រប់ស្រុកក្រុង ត្រូវតែរៀបចំផែនការអោយបានម៉ត់ចុត លើយុទ្ធសាស្ត្របង្ត្រាបនៅរាល់បទល្មើសដែលកើតមានឡើង នៅតាមមូលដ្ឋានរបស់ខ្លួន ។
ក្នុងការដាក់ផែនការនោះដែរលោក ង៉ាន់ សារី អធិការស្រុកបាទី បាននិយាយថា គ្រប់ពេលវេលា គឺលោកតែងតែគិត និងដាក់ផែនការអោយកូនចៅជានិច្ច ដើម្បីត្រៀមការពារស្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ ហើយចំពោះរដូវភ្ជុំបិណ្ឌ នេះគឺលោកបានត្រៀមកំលាំង ដោយដាក់អោយពួកគាត់មានការប្រចាំការយ៉ាងម៉ឺងម៉ាត់ ហើយក្នុងនោះលោកក៏បានអំពាវនាវជូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នជានិច្ចលើទ្រព្យសម្បត្តិរបស់ខ្លួន នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ពីព្រោះមានមនុស្សច្រើនណាស់ដែលចាំតែឆ្លៀតឳកាស ដែលបងប្អូនប្រជាពលរដ្ឋមានការឆ្វេសប្រហែស ។
សូមបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំខាងលើគឺមានការបំពាក់ឋានន្តរសិក្តជូនដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន ១៣១ រូប ក្នុងនោះមានតាំងពីថ្នាក់អនុសេនីយ៍ឯក អនុសេនីយ៏ទោ អនុសេនីយ៏ត្រី ចុះមកក្រោម ។ តាកែវ



































