ខ្នងផ្ទះទី ៤៥ ត្រូវបានសមាគមអតីយុទ្ឋជនកម្ពុជាខេត្ត សាងសង់ជូនអតីតយុទ្ឋជនមានជីវភាពក្រីក្រ

0

កំពង់ធំៈ  ក្រុមគ្រួសារអតីតយុទ្ធជនមួយគ្រួសារ ដែលមានជីវភាពក្រីក្ររ លំបាក មានជីវភាពខ្វះខាតរស់នៅក្នុងខ្ទមស្លឹកដំបូលធ្លុះធ្លាយ ត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចុះសាងសង់ផ្ទះមួយខ្នង ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ឈ្មោះ ជរ ចាំ រស់នៅភូមិនាងនយ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ​  ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ តាមរយះឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧។

ការសាងសង់ផ្ទះមួយខ្នងនេះ គឺត្រូវបានដឹកនាំសាងសង់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត បានដឹកនាំ សហការីចំនួន ៣០នាក់  ក្នុងនោះមាន (វរសេនាតូចថ្មើជើងលេខ១ចំនួន១៥នាក់ ផ្នែកសឹករងស្ទោងចំនួន៨ នាក់ នគរបាលប៉ុស្តិ៍ ចំនួន៤នាក់ និងប្រជាការពារ៣ នាក់) បានដំណើរការសាងសង់ផ្ទះខ្នងទី៤៥ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជន ឈ្មោះ លោក ជរ ចាំ ដែលមាន ផ្ទះមិនសមរម្យ ។

ឧត្តមសេនីយ៍ សោម ស៊ុន បានបញ្ជាក់ថា ក្នុងនាមជាប្រធានសមាគមនអតីតយុទ្ធជនខេត្តកំពង់ធំ គឺមិនគិតថា ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកនោះទេ គឺក្រៅពីការងារស្នូលរបស់អង្គភាព គឺបាន ឆ្លៀតឳកាសដឹកនាំសហការី ចុះពិនិត្យស្ថានភាពពីជីវភាពរស់អតីតយុទ្ធជន ដែលកំពុងតែរស់នៅក្នុង ភូមិសាស្រ្តទឹកដីខេត្តកំពង់ធំ ក្នុងនោះក៏បានដោះស្រាយជូនដល់អតីតយុទ្ធជន និង អតីតយុទ្ធជនពិការ ដែលមានជីវភាពទីទាល់ក្រ ខ្វះខាតជម្រកស្នាក់នៅសមរម្យ ហើយក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជន ជាក់ស្តែងផ្ទះមួយខ្នងនេះជាខ្នងផ្ទះលើកទី ៤៥ ដែល ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។

លោកពលបាលឯក ជរ ចាំ អាយុ៤៥ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៩ ជាអតីតយុទ្ធជននៅអង្គភាពកងពល១៩៦ ក្នុងវរសេនាតូចបញ្ជូនសាររបស់កងពល  ត្រូវរបួសដោយសារអំបែងគ្រាប់DK 75នៅសមរភូមិ ស្តៅ ខេត្តបាត់ដំបងក្នុងអំឡុងឆ្នាំ១៩៩១ បច្ចុប្បន្នមានភរិយានិងកូនបីនាក់ រស់នៅជ្រកក្រោមដំបូលខ្ទមស្លឹកតូចចង្អៀត រហូតមកដល់ពេលនេះអាការះរើមុខរបួសចាស់បានរើឡើងវិញដោយអំបែងគ្រាប់នៅក្នុងខ្លួន ជាពិសេសឈឺចាក់ដោតមកផ្នែកឆ្អឹងខ្នង ។

លោក ជរ ចាំ និងក្រុមគ្រួសារ រួមទាំងប្រជាពលដ្ឋ បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ មកលើអតីតយុទ្ធជន ដែលជួបការលំបាក់ ទីណា មានអតីតយុទ្ធជនមានទុក្ខ ទីនោះមានអតីតយុទ្ធជនចុះជួយបានគ្រាប់ទិសទី  នឹងសូមប្តេជ្ញាចិត្តស្មោះត្រង់គាំទ្រឲ្យសម្តេចធ្វើជានាយករដ្ឋមន្រ្តីគ្រប់អណត្តិបន្តទៀត ។ ដោយ  ប៊ុន រដ្ឋា