សួនលីណា:ព្រះវិហារ÷នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្តម លី ស៊ុន និងលោកជំទាវ រួមទាំងនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ៨ បានបន្តនាំយក នូវបច្ច័យចំនួន ១.០៨០.០០០៛ (មួយលានប្រាំបីម៉ឺនរៀល) និងទេយ្យវត្ថុមមួយចំនួនរួមមាន÷ទឹកក្រូច៦យួរ មីក្លាឃ្មុំ៦កេះ ប្រេងម៉ាស៊ូត៣០លីត អង្ក៦បេ ទឹកសុទ្ធ៦០យួរ មកវេប្រគេនដល់ព្រះសង្ឃ នៅវត្តកែវសិក្ខាគីរីស្វារៈ(ហៅវត្តប្រាសាទព្រះវិហារ) រួមចំណែកជាមួយពុទ្ធបរិស័កជិតឆ្ងាយ ក្នុងថ្ងៃកាន់បិណ្ឌវេនទី៧ ។
ដេីម្បីដើម្បីឧទ្ធិសកោសលផលបុណ្យ ជូនដល់ដួងវិញ្ញាណខណ្ឌញ្ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ដើម្បីរំដោះទុក្ខទោស និងកម្មពៀរវេរាទាំងឡាយ របស់បុព្វការីជន និងមួយចំណែកឧទឹសដល់ដួងវិញ្ញាណខណ្ឌយុទ្ធមិត្តយុទ្ធនារីដែលបានលះបង់អាយុជីវិត ក្នុងសមរភូមិ ដេីម្បីបុព្វហេតុជាតិ និងមាតុភូមិ ក្នុងរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែ និង២០ថ្ងៃ ។ សូមឲ្យកុសល ផលបុណ្យនេះ ជួយយឹតយោងដួងវិញ្ញាណខ័ន្ធ បុព្វការីជនទាំងអស់នោះ ទៅកាន់ឋានបរមសុខកុំបីឃ្លៀនឃ្លាតឡើយ ។ 
ក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវ បានប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការមួយអង្គ ១៣ម៉ឺនរៀល សាមនេ១៧អង្គ១អង្គ៣ម៉ឺនរៀល លោកតាអាចារ្យម្នាក់ថវិកា៤ម៉ឺនរៀល យាយជី២០អ្នក ក្នុងម្នាក់ថវិកា១ម៉ឺនរៀលសារ៉ុង១ និងចុងភៅ៩អ្នក ក្នុងនោះម្នាក់ៗ ថវិកា១ម៉ឺនរៀល និងសារ៉ុង១ផងដែរ ៕អត្ថបទសួនលីណា




































