ខេត្តកំពតៈ ព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧នៅសាលាខេត្ត រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៤០អាណត្តិទី២ក្រោម អធិបតីភាពឯ.ឧ ទន់ ចន្ថាសមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯ.ឧ អ៉ឹង ម៉េងហួរប្រធានក្រុមប្រឹក្សាខេត្ត និងឯ.ឧ ចាន់ ចេស្ដាអភិបាលនៃគណៈអភិបាលខេត្ត។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
១-ពិនិត្យនិងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៩របស់ក្រុមប្រឹក្សាខេត្ត។៣-ពិនិត្យ និងអនុម័ត លើរបាយការណ៍ ស្ដីពីលទ្ធផល ស្ដីពីលទ្ធផលសម្រេចបានក្នុងខែ សីហាឆ្នាំ២០១៧របស់រដ្ឋបាលខេត្ត។
៤-ពិនិត្យ និងអនុម័តលើផែនការចំណូលចំណាយ ថវិការដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០១៨។៥-ពិនិត្យ និងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូមន្ត្រីរាជការបុគ្គលិកសាលាខេត្តសម្រាប់ខែកក្កដាឆ្នាំ ២០១៧។
៦-ការចូលរួមមតិនិងបញ្ហាផ្សេងៗរបស់អង្គប្រជុំ។
ឯ.ឧ ចាន់ ចេស្ដាអភិបាលនៃគណៈអភិបាលខេត្ត បានថ្លែង អំណរគុណកោតសរសើរចំពោះក្រុមប្រឹក្សាខេត្តដែល តែងតែបានត្រួតពិនត្យ សម្របសម្រួលផ្ដល់មតិ ធ្វើអោយរដ្ឋខេត្តអនុវត្ត នូវការងារអភិវឌ្ឍមានការរីកចម្រើលើគ្រប់វិស័យគួរអោយកត់សំគាល់។
ឯ.ឧ ទន់ ចន្ថា ក៏បានកោតសរសើរផងដែរចំពោះគណៈអភិបាលខេត្ត និងថ្នាក់ ដឹកនាំ មន្ទីរអង្គភាព ជំនាញជុំវិញខេត្តដែលបានខិតខំធ្វើការជំរុញល្បឿននៃកិច្ចអភិវឌ្ឍន៍ខេត្ត ព្រមទាំងថែរក្សាការ សន្តិសុខនិងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមានលក្ខណៈល្អប្រសើរ។ ពិសេស លទ្ធផល នៃការប្រឡងបាក់ឌុបក្នុងឆ្នាំសិក្សា២០១៧នេះខេត្តកំពតទទួលបានលទ្ធផលនិទ្ទេស Aកើនឡើងរហូតដល់ចំនួន ២១នាក់ដែលមានចំណាត់ថ្នាក់ក្នុងទូទាំងប្រទេស លេខ៥។



































