ជនទំនេីង​៧​នាក់​​ប្រេី​អំពេី​ហិង្សា​កាប់បុរសម្នាក់​ ចំកញ្ចឹងកព្រោះតែរឿងទំនាស់ពាក្យសម្តី។

0

ខេត្តព្រះស៊ីហនុ  ក្រោយកើតហេតុនគរបាលចាប់ជនបង្កបាន៣នាក់ចំណែក៤នាក់ទៀតរត់គេចខ្លួនកំពុងតាមស្វែងរកចាប់ខ្លួន។ហេតុការណ៍នេះបានកើតឡើងនៅ​វេលា​ ២១:៣០នាទី​ថ្ងៃ​ទី​១២ខែកញ្ញា​ឆ្នាំ​២០១៧​ នៅចំណុចវត្តវាលមាស​ ឃុំវាលរេញស្រុកព្រៃនប់ បង្កឡើងដោយជនសង្ស័យ មួយក្រុម មានគ្នា៧នាក់៖ 

១.ឈ្មោះ បុត្រ ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករហ្គាស។
២.ឈ្មោះ ណាត ជីវ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។
៣.ឈ្មោះ ហឺយ គឹមហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងបីមានទីលំនៅ​ នៅ​ភូមិសំរុងលើ ឃុំសំរុង ត្រូវបានឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាន។
ចំណែកបួននាក់ទៀត​ដែល​មិនទាន់ចាប់បាន ១. ឈ្មោះ ណាត ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ​ភូមិឃុំជាមួយគ្នា និងបីនាក់ទៀត​ មិនស្គាល់អត្តសញ្ញាណ។ពួកគេ បានប្រើកាំបិត កាប់ទៅលើជនរងគ្រោះ ឈ្មោះ ធីម អីម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិសំរុងលើ ឃុំសំរុង របួសកញ្ចឹងកប្រវែង៦សង្ទីម៉ែត្រ បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅពេទ្យឯកជនវាលរេញ។
ក្នុងនោះយើងដកហូតបានវត្ថុតាងរួមមាន៖
១.អាវុធស្នប់១ដើម
២.កាំបិត១
៣.ដំបងដែក១
៤.ដាវសាមូរ៉ៃ១។
នេះយោងតាមព័ត៌មានប្រចាំ​ថ្ងៃ​របស់ស្នងការដ្ឋាននគរបាលខេត្ត​ព្រះសីហនុ​។