ភ្នំពេញ.បុរសម្នាក់បើករថយន្តដឹកជ្រូកគេចរថយន្តចេញដែលបើកចេញពីផែស្ងួតក៏ជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រដែលចតនៅចញ្ចើមផ្លូវពីក្រោយទំហឹងបណ្ដាលឲ្យគៀបជាប់រងរបួសធ្ងន់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងនៅេវលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៧ស្ថិតនៅតាមផ្លូវបេតុងទួលពង្រត្រង់ចំនុចមុខផែស្ងួតក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ
យោងតាមព័ត៍មានពីកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងពណ័ខៀវពាក់ស្លាកលេខភ្នំពេញ.3D5099 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយព្រួម្នាក់ទៀត បើកតាមបណ្ដោយផ្លូវបេតុងផ្សារទួលពង្រទិសដៅពីត្បូងទៅជើងនៅក្នុងល្បឿនលឿនខណៈ មកដល់ចំនុចកើតហេតុខាងលើបានគេចពី
រថយន្តកុងទីន័រមួយគ្រឿងដែលបើកចេញពីផែស្ងួត សុកន ក៏បានជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ.4A1929ពីក្រោយពេញទំហឹងដែលចតនៅចញ្ចើមផ្លូវដោយពុំបានដាក់ផ្លាសញ្ញា
សំគាល់ចរាចរណ៍ បណ្ដាលឲ្យអោយគៀបជាប់តៃកុងនៅក្នុងកាប៊ីន បាក់ជើងទាំង២បែកឆ្អឹងខ្ទិចរងរបួសធ្ងន់ ចំណែកព្រួរងរបួស ស្រាល ភ្លាមៗត្រូវបានបងប្អូនប្រជាពរដ្ឋជួយគាស់យកតៃកុងរថយន្តអស់រយៈពេលជិតមួយម៉ោងទើបយកតៃកុងរថយន្តចេញបានហើយត្រូវរថយន្ត សង្គ្រោះ (ង៧០)711ដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យលោកសង្ឃផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញរងចាំដោះទៅតាមផ្លូវច្បាប់ស្រាយនៅពេលក្រោយ ៕




































