(តាកែវ)៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវអមដំណើដោយលោកស្នងការរង ព្រមទាំងក្រុមការងារ បានអញ្ជេីញចូលរួមពិធីបុណ្យសព លោកអនុសេនីយ៍ទោ វ៉ែន សុខា មន្ត្រីប៉ុស្តិរដ្ឋបាល សង្កាត់បារាយណ៍ អធិការដ្ឋានក្រុងដូនកែវ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៣០នាទីយប់ដោយរោគគាពាធ(ជង្ងឺលេីសសំពាធឈាម) ស្ថិតនៅភូមិធុនមន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ដែលមានភរិយាឈ្មោះ សាន់ ធារី និងកូនប្រុស០៤នាក់នៅក្នុងបន្ទុកគ្រួសារ។
មានប្រសាសន៍ផ្តាំផ្ញើរក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក៏បានសំដែងនូវការសោកស្តាយ ចំពោះការបាត់បង់ឪពុកដ៏ល្អម្នាក់ដែលកន្លងមកខិតខំបំពេញភារកិច្ច បំរើជាតិមាតុភូមិ រហូតទាស់តែទទួលមរណ:ភាព និងសំណូមពរអោយក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រ អោយបានចប់ចុងចប់ដើម និងមានការងារធ្វើគ្រប់ៗគ្នាដើម្បីរួមចំណែក ការងារនិងកសាងប្រទេសជាតិ អោយកាន់តែរីកចំរើន ត្រូវអប់រំណែនាំប្អូនៗ អោយប្រព្រឹត្តតែអំពើល្អចៀសអោយផុតពីអំពើអបាយមុខទាំងឡាយ ដែលប្រាស់ចាកអំពីច្បាប់ និង សង្គមស្អប់ខ្ពើម ។
នៅក្នុងពិធីនេះដែរ លោក សុខ សំណាង ស្នងការនគរបាលខេតតាកែវ បាននាំយកថវិការសមាគមន៍មិត្តនគរបាលជាតិកម្ពុជាចំនួន៤លានរៀលប្រគល់អោយគ្រួសារសព និងបានប្រគេនថវិកាផ្ទាល់ខ្លួន ចំនួន(២០ម៉ឺនរៀល)និង អង្ករ៤បាវ២០០kgគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដល់វត្តធុនមន់និងបានផ្តល់សំលៀកបំពាក់ជូនប្រជាការពារចំនួន៥កំប្លេរផងដែរ។




































