កូនធំដុះស្លាបហើយចាកចោលទ្រនំ ទុកម្តាយចោល២០ឆ្នាំអោយសុំទានគេ

0

កំពង់ធំៈ ជាការពិតណាស់ពាក្យចាស់លោក ពោលថា ម្តាយមួយចិញ្ចឹមកូន១០ តែបើកូន១០ចិញ្ចឹមម្តាយមួយ​មិន​រស់ តើជាកម្មអកុសល់អ្វី? កូនចំនួន៥នាក់ដាច់ចិត្តចាក់ចោលទ្រនំ ចោលមេបាអស់រយះពេល២០ឆ្នាំ មិន ដែលឃើញមកអើតឲ្យម្តាយស្គាល់មុខនោះទេ ទុកម្តាយចាស់ជរា ដើរសុំទានគេគ្រាន់ចិញ្ចឹមជីវិត និងរស់​ដោយការអាណិតអាសូរបស់អ្នកជិតខាងផ្តល់អាហារចំណី លោក​យាយ​ចាស់​ជរា​គ្មាន​ទី​ពឹង ថ្ងៃនេះបានជួប​នឹងអ្នកចិត្តបុណ្យ ចិត្តធម៌សម្បុរស នាំយកអំណោយ​មក​ចែកជូន​ដោយក្តីអាណិតអាសូ ដែលលោក​យាយ​តែង​តែ ដង្ហោយ​ហៅ​រក​ជំនួយ​សប្បុរសធម៌ ដើម្បីជួយ​សង្រ្គោះអាយុជីវិតមុនពេលលោកយាយអស់បុណ្យ ដែលបានរស់នៅ រស់នៅភូមិ​ ព្រៃតាហ៊ូ​ សង្កាត់​ព្រៃ​តាហូ៊​ ក្រុងស្ទឹងសែន​ ខេត្តកំពង់​ធំ​  ។

ឯកឧត្តម ឧត្តមសេនីយិ៍ត្រី សោម ស៊ុន ​មេបញ្ជាការតំបន់ប្រតិបត្តិកសរសឹករងកំពង់ធំ​ បានឲ្យដឹងថា ក្រោយ​ពីបានទទួលដំណឹងដ៏ក្រៀមក្រំនេះ ក៏បានដឹក​នាំ​សហការី​បានទៅសាកសួរសុខទុក្ខ លោក​យាយ​ ហ៊ឹម​ ភី​ អាយុ​៨១ឆ្នំា​ លោក​យាយ​មាន​កូន​បង្កើត​ចំនួន​៥នាក់​ តែកូន៥នាក់​នេះបានទៅចោលលោក​យាយ២០ឆ្នាំ​ហើយ បណ្តោយអោយលោកយាយរស់នៅម្នាក់ឯង មិន​ដែលឃើញមុខកូនណាម្នាក់មកជួបមុខគាត់ឡើយ​ ធ្វើឲ្យលោកយាយ រស់នៅក្នុង​ជីវភាព​ជា​អ្នក​សុំទាន​គេ​ មាន​ពេល​ខ្លះ​អត់​អាហារ​ ត្រូវ​ដេក​ស្រេក​ឃ្លាន​ម្នាក់​ឯង​ ក្នុង​ដំបូល​ខ្ទម​ធ្លុះធ្លាយមើល​ឃើញ​មេឃ​ នៅ​ល្ងាច​ថ្ងៃ​ទី​១៣ខែកញ្ញា​ឆ្នាំ​២០១៧​ ។

ឯកឧត្តម ឧត្តមសេនីយិ៍ត្រី សោម ស៊ុន បានបញ្ជាក់ថា ​ ដោយ​មានក្តីអាណិតអាសូរ​ ក្រោយពីលោកយាយ​សំណូមពរ ឲ្យជួយប្រកដំបូលខ្ទមឲ្យគាត់បានជ្រកភ្លៀង មុន​ពេល​គាត់​ស្លាប់​គាត់​មិន​ភ្លេច​គុណ​ទេ​ ធ្វើអោយ មានចិត្តអាណិតហាក់បីដូចជា យកកាំបិទមកចាក់បេះដូងស្ទើរស្រក់ទឹកភ្នែក ខណៈពេលដែលបានឃើញ លោកយាយកាន់ឈើច្រត់ ដើរកោងៗសុំទានគេដើម្បីរស់ ទាំងរាងកាយកំពុងមានជំងឺប្រចាំកាយ។

ដោយការអាណិតអាសូជាពន់ពេក ដែលបានដឹងពីប្រវត្តិរបស់លោកយាយ រស់នៅក្នុងពិភពលោកដ៏ធំល្វឹង ល្វើយ តែបែជាលោកយាយទទួលនូវភាពឯកការ រងារទាំងកាយ រងារទាំងចិត្ត បានធ្វើឲ្យទឹកភ្នែកស្រក់ចុះ​ដោយមិនដឹងខ្លួន ក្នុងនោះក៏បានរៃលុយគ្នា សង់រោងប្រក់ស័ង្កសីតូចមួយជូនគាត់ និងបានឧប​ត្ថម្ភ​ជូន​ អង្ករ​ចំនួន​២៥​ គីឡូ​ក្រាម​  មីយើង​មីម៉ាម៉ាមួយកេស​ ទឹក​ផ្លែឈើ​មួយ​កេស​ ត្រីងៀត​ចំនួន​២គីឡូ​ក្រាម​ និង​ថវិកា​ចំនួន​១០០.០០០៛​ ​ លោក​យាយ​ ហ៊ឹម​ ភី​ រំភើប​ចិត្ត​រកអ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ ដោយ​លោក​យាយ​មិន​ដែល​បាន​ទទួល​នូវ​ទាន​ដ៍ច្រើនបែបនេះទេ​ ចំនែក​ លោក​តា​ លោក​យាយ​ចំនួន​១២នាក់​ ដែល​បាន​ចូលរួមក្នុង​ពិធី​នេះ​ ទទួល​បាន​នូវ​ថវិកា​ក្នុង​ម្នាក់ៗ​ចំនួន​១០០០០៛​ ផងដែរ​ ។

ដោយ  ប៊ុន  រដ្ឋា