ខេត្តកំពង់ធំៈ យុវតី៣នាក់ បានខិតខំសិក្សារៀនសូត្រ រហូតដល់ប្រឡងជាប់បាក់ឌុប ហើយនាំគ្នាទៅដាក់ ពាក្យប្រឡងធ្វើគ្រូបង្រៀន តាមចិត្តដែលបានប៉ងប្រាថ្នា តែជាអកុសល់ក៏ត្រូវបានបញ្ចប់ជីវិត យ៉ាងអាណោចអាធ័ម ។
ប្រភពព័ត៍មាន ពីកន្លែងកើតហេតុបានអោយដឹងថា! នៅព្រឹកថ្ងៃកើតហេតុគេបានឃើញក្មេងស្រីទាំង៣នាក់នេះបបួលគ្នាទៅដាក់ពាក្យប្រលងធ្វើគ្រូបង្រៀន នៅមន្ទីរអប់រំខេត្តកំពង់ធំលុះដាក់ពាក្យរួចរាល់ហើយ ក៏បាននាំគ្នាជិះ១គ្រឿងម៉ាកC.125.ពណ៍ខ្មៅ ឌុបគ្នា២នាក់ពីក្រោយ ហើយក៏ត្រូវបានស្លាប់យ៉ាងអាណោចអាធ័មនៅតាមបណ្តោយផ្លូវជាតិលេខ៦ កាលពី រសៀលថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧ ត្រង់ចំនុចភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
យុវតី៣នាក់ ២នាក់ស្លាប់ និងម្នាក់រងរបួស ត្រូវបានសមត្ថកិច្ច ប៉ូលិស បញ្ជាក់ថា ទីឈ្មោះ ស្រ៊ុន ពិពណ៍ អាយុ១៩ឆ្នាំទីនៅភូមិ ថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ទី២ឈ្មោះស៊ុន ម៉េងស្រឺ មានទីលំនៅភូមិ ក្នុងភូមិឃុំ ជាមួយគ្នា និងអ្នករបួសស្រាលឈ្មោះលូន ស្រីលាភ នៅភូមិឃុំជាមួយគ្នា ក្រោយពីកើតហេតុ អ្នករស់នៅក្បែកន្លែងកើតហេតុ នោះបានចេញមកជួយសង្គ្រោះបឋម តែមិនអាចជួយបាន និងបាន រាយការជូនសមត្ថកិច្ច ដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៏-សន្ទុកដើម្បីជួយសង្រ្គោះអាយុជីវិត។
តាមការឲ្យដឹងពីជនរងគ្រោះ ដែលរបួសបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះ ដើមឡើយពួកគេ ទើបតែប្រឡងជាប់បាក់ឌុបថ្មីៗហើយបានជិ:ម៉ូតូឌុបគ្នាមកពីដាក់ប្រឡងធ្វើគ្រូបង្រៀននៅខេត្តកំពង់ធំ នៅពេលត្រឡប់មកវិញ ក៏ត្រូវរថយន្តសាំយ៉ុង១គ្រឿង ពណ៍ខៀវ បានធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង អកសឺជាន់ហ្រ្វាំងមិនទាន់ បានជ្រុលទៅកិនពួកគេ បណ្តាលស្លាប់មិត្តភ័ក្ករបស់នាង២នាក់ បន្ទាប់ពីគ្រោះថ្នាក់ តៃកុងឡានបានបើកគេចខ្លួនបាត់ស្រម៉ោល ករណីនេះសមត្ថកិច្ចបានបញ្ជាក់ថា កំពុងធ្វើការស្រាវជ្រាវ និងរថយន្តបង្ករគ្រោះថ្នាក់ដើម្បី ចាត់ការតាមផ្លូវច្បាប់។
ដោយ ប៊ុន រដ្ឋា




































