ឯកឧត្ដម កែន សត្ថា ដង្ហែក្បួនព្យុះហយាត្រាជ័យលាភីពានរង្វាន់និរន្តរភាពបរិស្ថានអាស៑ាន

0

ខេត្តកែប    ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមពិធីអបអរសាទរទទួលស្វាគមន៍ការដង្ហែក្បួនព្យុះហយាត្រាជ័យលាភីពានរង្វាន់និរន្តរភាពបរិស្ថានអាស៑ានសម្រាប់ខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជានឹងទទួលពានរង្វាន់អាស៊ានទាក់ទងនឹងផ្នែកបរិស្ថាន ។ ពិធីប្រគល់ពានរង្វាន់ប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នេះនៅប្រទេសប្រ៊ុយណេ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាននៅទីនោះ ។ ខេត្តកែប ទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានដ៏វិសេសវិសាលបំផុតគឺ ខ្យល់ស្អាត ដីស្អាត និងទឹកស្អាត ។ នេះជាមោទនភាពនៃប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលខេត្តកែបរបស់កម្ពុជា បានទទួលពានរង្វាន់អាស៊ានទាក់ទងនឹងវិស័យបរិស្ថាន ។