ភ្នំពេញ៖ យុវជនម្នាក់បើករថយន្ដកាមរីបាឡែនមួយគ្រឿងជ្រុលបុកបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយខូចខាតមួយកង់ចំណែករថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចខាងមុខស្ថានទូតឡាវ តាមបណ្ដោយមហាវិថីម៉ៅសុីទង់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

. រថយន្ដបង្កម៉ាកកាមរីបាឡែន ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AE-027បើកបរដោយយុវជនម្នាក់។ប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្កបង្កធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសុីទង់ទិសដៅពីលិចទៅកើតពេលមកដល់ចំណុចកើតហេតុក៏រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលយខូចខាតចំនួនមួយកង់ ចំណែករថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។
ក្រោយពីកើតហេតុម្ចាស់រថយន្ដបានព្យាយាមប្ដូរកង់រថយន្ដបំណងចង់បន្តដំណើរទៅមុខទៀតតែត្រូវសមត្ថកិច្ចឃាត់ដែលនៅយាមស្ថានទូតឃាត់។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងទៅកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទូចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕



































