មន្ត្រីជំនាញកាំកុងត្រូលចុះពិនិត្យមុខទំនិញនៅផ្សារក្រោលគោនិងផ្សាស្វាយជ្រំស្រុកស្វាយជ្រំ

0

ដោយ សំនាង ខេត្តស្វាយរៀង៖ នៅក្នុងឪកាសបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីខ្មែរនេះសាខាកាំកុងត្រូលខេត្តស្វាយរៀងបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត   ចុះពិនិត្យមុខទំនិញគ្រប់ប្រភេទរាប់ទាំងបន្លែផ្លែឈើដាក់លក់នៅតាមផ្សារនានានៅខេត្តស្វាយរៀងថដើម្បីធ្វើការពិសោធន៍សារធាតុគីមីនិងការហួសថ្ងៃផុតកំណត់បរិច្ឆេត។ការចុះពិនិត្យនេះដឹកនាំដោយលោកនន់សុវណ្ណរិទ្ធអនុប្រធានសាខាកាំកុងត្រូលខេត្តនិងមន្ត្រីនៃមន្ទីពាណិជ្ជកម្មខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៧ស្ថិតក្នុងផ្សារក្រោលគោនិងផ្សារស្វាយជ្រំស្រុកស្វាយជ្រំខេត្តស្វាយរៀង។

បើតាមលោកនន់សុវណ្ណរិទ្ធអនុប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងបានអោយដឹងថាសាខាកាំកុងត្រូលចុះពិនិត្យមុខទំនិញនៅផ្សារទាំងពីរនៅស្រុកស្វាយជ្រំនៅពេលនេះ ចុះដើម្បីធ្វើការអប់រំ និងណែនាំដល់អាជីវករ ដើម្បីឲ្យពួកគាត់យល់ដឹងអំពីគុណភាពចំណីអាហារនិងកាលបរិច្ឆេត ច្បាស់លាស់   ថ្ងៃខែ ឆ្នាំផលិតនិងផតកំណត់។លោកបានអោយដឹងបន្តទៀតថាថ្មីៗនេះមានពាក្យចចាមអារាមនិងប្រពន្ធ័ផ្សព្វផ្សាយមួយបាននិយាយតៗគ្នានិងផ្សាយថាសាខាកាំកុងត្រូលខេត្តមិនដែលចុះពិនិត្យទំនិញនៅតាមផ្សារទេរាល់បន្លែផ្លែឈើនិងទំនិញដែលដាក់តាំងលក់នៅតាមផ្សារនានានៅខេត្តស្វាយរៀងសុទ្ធតែផ្ទុកសារធាតុគីមី។លោកនន់សុវណ្ណរិទ្ធបញ្ជាក់ថាសាខាកាំកុងត្រូលខេត្តតែងតែចុះពិនិត្យទំនិញតាមផ្សារនានានៅខេត្តស្វាយរៀងមិនដែលខកខាននោះទេដោយខែខ្លះបានចុះពិនិត្យទំនិញបានពីរដងឯណោះមានទាំងរថយន្តពិសោធន៍ចល័តរបស់ក្រសួងនិងធ្វើការពិសោធន៍ផ្ទាល់ដើម្បីអោយប្រជាពលរដ្ឋនិងអាជីវករបានឃើញផ្ទាល់ភ្នែកថាតើមានសារធាតុគីមីរឺគ្មាន។លោកបានបន្ថែមទៀតថាការចុះពិនិត្យមុខទំនិញបន្លែផ្លែឈើនៅថ្ងៃនេះពុំបានរកឃើញសារធាតុគីមីណាមួយដែលមាននៅក្នុងបន្លែផ្លែឈើដូចពាក្យចចាមអារាមនិងប្រពន្ធ័ផ្សព្វផ្សាយដែលបានផ្សាយនោះទេនេះបើតាមការពិសោធន៍ជាក់ស្តែងនៅនឹងកន្លែង។ចំណែកឯមុខទំនិញដែលហួសកាលកំណត់ថ្ងៃខែឆ្នាំផលិតមន្ត្រីរបស់យើងធ្វើការដកហូតនិងអប់រំដល់អាជីវករត្រូវបញ្ឈប់លក់មុខទំនិញដែលហួសកាលបរិច្ឆេតនិងវេចខ្ចប់មិនបានត្រឹមត្រូវ គ្មានផ្លាកសញ្ញាច្បាស់លាស់ដែលនាំអោយប៉ះពាល់សុខមាលភាពយ៉ាងធ្ងន់ធ្ងរជាពិសេសក្មេងៗសិស្សសាលា។ហើយក៏សូមអោយបងប្អូនអាជីវករទាំងអស់ត្រូវសហការជាមួយមន្ត្រីជំនាញកាំកុងត្រូលរាល់ការចុះពិនិត្យទំនិញដើម្បីលើកកំពស់សុខមាលភាពប្រជាពលរដ្ឋយើងរស់នៅដោយសុខភាពល្អនិងជៀសឆ្ងាយពីជម្ងឺផ្សេងៗ។