ឯកឧត្តម លឹម វាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីវិស័យដីធ្លីប្ដេជ្ញាចិត្ត និងខិតខំពីគ្រប់ផ្នែក ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

0

ខេត្តព្រះស៊ីហនុ  ឯកឧត្តម រដ្ឋលេខាធិការ មានប្រសាសន៍ ឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាមួយនៅសាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ដីពីការផ្សព្វផ្សាយ ខ្លឹមសារមួយចំនួនពាក់ព័ន្ធ និងវិស័យដីធ្លីដល់អាជ្ញា ធរដែនដី ខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជំុនាញពាក់ព័ន្ធជំុវិញខេត្តព្រះសីហនុ ។ 
ឯកឧត្តម លឹម វាន់ និងលោក ឈិន សេងងួន អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ រួមនិងមន្ត្រីដែលជាថ្នាក់ដឹកនាំអង្គភាពពាក់ពន្ធ័ បានថ្លែងបញ្ជាក់ស្រដៀងៗគ្នាថា៖ បាតុភាពអវិជ្ជមានជំុវិញបញ្ហាដីធ្លី បាតុភាពរំលោភសិទ្ធិ បាតុភាពចូលកាន់កាប់ដីធ្លី របស់រដ្ឋ បាតុភាពទិញនិងប្រមូលដីទុកសម្រាប់លក់ បាតុភាពទំនាស់ដីធ្លី ធ្វើអោយប៉ះពាល់ ដល់សុវត្តិភាពនៃការកាន់កាប់ដីធ្លី ។

ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាល ក្រោមការដឹក នាំរបស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន បានកសាងនូវច្បាប់គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់ជាច្រើនដើម្បីបំរើដល់វិស័យដីធ្លី ឈរលើគោលការណ៍ ពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដៃគូរអភិវឌ្ឍន៍ សង្គមស៊ីវិល ដើម្បីអោយលិខិត បទដ្ឋានពាក់ព័ន្ធនិងការងារដីធ្លី ត្រូវយកទៅអនុវត្តពីគ្រប់មជ្ឈដ្ឋាន។

គួរបញ្ជាក់ថា នៅខេត្តព្រះសីហនុបញ្ហាទំនាស់ដីធ្លីបានកើតមានច្រើនគួរអោយកត់សំគាល់ផងដែរ។ប៉ុន្តែក្នុងរដ្ឋបាលឯឧ យន្ត មីន ត្រូវបានគេសង្គេតឃើញថាឯកឧត្តមអភិបាលខេត្តបានជម្រុញអោយមានការដោះស្រាយបានជាច្រើនករណីនិងកំពុងបន្តយកចិត្តទុកដាក់ក្នុងការដោះស្រាយជាបន្តបន្ទាប់៕