ផ្សព្វផ្សាយ​សេចក្តី​ថ្លែង​ការណ៍​ ចាប់​ខ្លួន​ជន​ក្បត់ជាតិ​ កឹម​ សុខា​បំណង​ផ្តួល​រំលំរាជរដ្ឋភិបាល

0

កំពង់ធំៈ ឧត្តមេនីយ៍ត្រី សោម ស៊ុន កោះប្រជុំមេបញ្ជាការង នាយទាហាន គ្រប់បណ្តាអង្គភាពវេរសេនាតូច មេបញ្ជាការផ្នែកសឹករងក្រុងស្រុកទាំងប្រាំបី ចូលរួមប្រជុំស្តីពីសភាពការណ៍​វិវត្តន៍​ថ្មី​ៗក្នុងប្រទេស និង ផ្សព្វផ្សាយ​សេចក្តីថ្លែងការរបស់រាជរដ្ឋាភិបាល ក្នុងការចាប់ខ្លួនជនក្បត់ជាតិ ដែលមានបំណងផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ខែកញ្ញា​ឆ្នាំ​២០១៧។

ពីធីនេះបានធ្វើឡើង  នៅសាលប្រជុំនៃបញ្ជាការដ្ឋានតំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ ក្នុងគោលបំណ​ប្រគល់​ភារកិច្ច​ការងារ​សំខាន់​ៗ​ចាំបាច់​មួយ​ចំនួន​ដែល​ត្រូវ​អនុវត្តន៍និងដាក់ចេញនូផែនការ​សំខាន់​ៗ​ចាំបាច់មួយ​ចំនួន​៤ចំនុច ក្តាប់ ក្តោប ត្រៀម អនុវត្ត ដែលពិធីនេះ ស្ថិតក្រោមអធិបតីភាព  ឯកឧត្ដម​ឧត្ដម​សេនីយ៍​ត្រី​ សោម​ ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​។

បន្ទាប់​ពី​អស់​លោក​ដែល​ជា​មេបញ្ជាការ​អង្គភាព​ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ឡើង​រាយការណ៍​រួច​មក​ ឯ​ឧ​ឧត្ដមសេនីយ៍​ត្រី​ សោម​ ស៊ុន​ បាន​មាន​ប្រសាសន៍​ ទី១ ​មេបញ្ជាការ​គ្រប់​បណ្ដា​កងឯកភាព​ត្រូវ​ក្តាប់​ជាប់​សភាពការណ៍​ប្រចាំថ្ងៃ​នៅ​ក្នុង​មូលដ្ឋាន​ទទួល​ខុសត្រូវ​ឲ្យ​បាន​ច្បាស់លាស់​ ។

ទី២ ត្រូវ​ផ្សព្វផ្សាយ​សេចក្តី​ថ្លែង​ការណ៍​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការចាប់​ខ្លួន​ជន​ក្បត់ជាតិ​ កឹម​ សុខា​ ដែលបាន​ឃុបឃិត​ជាមួយ​បរទេស​ក្នុង​គោល​បំណង​ផ្តួល​រំលំរាជរដ្ឋភិបាលស្របច្បាប់​ តាមកាបង្គាប់បញ្ជាពីជនបរទេ​ស  ដែល​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ពី​បទសន្ឋិដ្ឋិភាព​ ជាមួយ​បរទេស​ តាម​ច្បាប់​នៃព្រះរាជាណាចក្រកម្ពុជា​ ឲ្យដល់គ្រប់យោធិនទាំងអស់​ ក្រុម​គ្រួសារ​យោធិន​ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទី​តាំងរបស់​ទ័ព​ ។ទី៣ ​ត្រៀម​បម្រុង​កម្លាំងនៅនឹងកន្លែង​ ត្រៀម​អន្តរាគមន៍​ដោះស្រាយ​សភាពការណ៍​ផ្សេងៗ​ដែល​កើត​មាន​ឡើង​ទាន់​ពេលវេលា​ តាម​បទបញ្ជ​ារប​ស់ថ្នាក់​លើឲ្យមានប្រសិទិ្ឋភាព​

ទី៤ ចូលរួម​សហការ​អនុវត្តន៍​ឲ្យ​បាន​ល្អ​នូវ​គោល​នយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ ជា​មួយ​សមត្តកិច្ចនានា​និង​អាជ្ញា​ធរ​ដែនដី​ ពិសេស​ការ​ពារ​ឲ្យ​បាន​ល្អ​នូវ​សន្តិសុខ​សណ្តាប់​ សុវត្ថិភាព​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​នេះ​។ យោធិនយើងទាំងត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ​ សាសនា​ ព្រះមហាក្សត្រ​ និងប្តេជ្ញាចិត្តដាច់ខាតប្រឆាំងរាល់ចលនាឲ្យមានបដិវត្តន៍ពណ៍នៅកម្ពុជា​ និង​ការ​ពារ​ឲ្យ​បាន​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ឡើង​ដោយ​ការ​បោះឆ្នោត​ ។   ដោយ  ប៊ុន  រដ្ឋា