កម្មការនីចំនួន377នាក់ទទួលបានការពិនិត្យជំងឺ ដោយឥតគិតថ្លៃ

0

ព្រៃវែង ៖    កម្មការិនីរោងចក្រប្រមាណជា377នាក់ក្នុងខេត្តព្រៃវែង ត្រូវបាន មន្ទីរសុខាភិបាលខេត្តព្រៃវែង ត្រូវបានក្រុមគ្រូពេទ្ត នៃការិយាល័យប្រតិបត្តិស្រុកពាមរក៌ ចុះពិនិត្យនិងព្យាបាលជម្ងឺ ជូនដល់បងប្អូនកម្មករដោយមិនគិតថ្លៃសេវ៉ា។លោកវេជ្ជបណ្ឌិត អ៊ិន ពៅ ប្រធានការិយាល័យប្រតិបត្តិ្ពស្រុកពាមរក៌បានអោយដឹងថា យុទ្ធនាការនេះធ្វើឡើង ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តព្រៃវែង ក្នុងគោលបំណងដើម្បីអោយកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រសហគ្រាសទាំងអស់ ឲមានសុខភាពល្អ ហើយយុទ្ធនាការនេះដែរអាចនិងធ្វើឡើងក្នុងរយៈពេល៦ខែម្តង ឬ១ឆ្នាំម្តងទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយលោកក៏សូមថ្លែងអំណរគុណផងដែរ ចំពោះម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មទាំងអស់ ដែលបានសហការនិងបានអនុញ្ញាតិអោយក្រុមកម្មករ កម្មការិនីអាចមកទទួលយកសេវាព្យាបាលពីក្រុមគ្រូពេទ្យនៅក្នុងពេលនេះ។យុទ្ធនាការខាងលេីនេះបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤កញ្ញាឆ្នាំ2017នៅក្នុងមន្ទីរពេទ្យបង្អែកអ្នកលឿង ដែលស្ថិតក្នុងឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង។ ក្រុមគ្រូពេទ្យដែលចូលរួមក្នុងយុទ្ធនាការនេះ មានចំនួនជាង៥០នាក់ ចំណែកឯកម្មករ-កម្មការិនីដែលបានមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃនេះ មានចំនួនរហូតដល់ទៅ៣៧៧នាក់ ដែលមកពីតាមបណ្តារោងចក្រនានាក្នុងស្រុកពាមរក៌។

ដោយឡែកសំរាប់ក្រុមកម្មករ កម្មការិនីទាំងអស់ដែលបានមកទទួលសេវាព្យាបាលនេះ បានសម្តែងនូវក្តីត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល ដែលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ និងបានស្នើសុំអោយមានយុទ្ធនាការពិនិត្យនិងព្យាបាលជម្ងឺបែបនេះជាបន្តបន្ទាប់ទៀត នៅតាមបណ្តាស្រុកផ្សេងៗក្នុងខេត្តព្រៃវែង ក៏ដូចជានៅទូទាំងប្រទេសផងដែរ៕  ខេមរា