កំពង់ធំៈ អាជ្ញាធរស្រុកស្ទោង យកចិត្តទុកដាក់ ប្រញ៉ាប់ជួសជុលផ្លូវមួយខ្សែរ ដែលមានប្រវែង៨០០ម រងការ ខូចខាតយ៉ាងដំណំ បន្ទាប់ពីជំនន់ទឹកភ្លៀង បង្ករឲ្យលិចលង់ និងខូចខាត ដោយបានដឹកនាំដោយលោក លោក ណែត សារី អភិបាលស្រុកស្ទោង និងលោក សៀង ម៉ាប់ អភិបាលរងស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ មេភូមិ សហការជាមួយព្រះតេជគុណ គណៈកម្មការវត្តក្តីដើម រួមទាំងពុទ្ធបរិស័ទ ស្ថាបនាផ្លូវឡើងវិញកញ្ញា ឆ្នាំ២០១៧ នៅភូមិ ឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ការជួសជុលផ្លូវស្តារឡើងវិញនូវផ្លូវ១ខ្សែប្រមាណ ៨០០ម ទទឹង៤ កំរាស់ ១តឹកកន្លះ ដោយគ្រោងចំណាយប្រហែលជា ៨០០០ដុល្លារ ត្រូវបានចូលរួមយ៉ាងសម្រាក់សម្រាំពីសំណាក់ សប្បុរសជនយ៉ាងច្រើនកុះករ ហើយប្រជាពលរដ្ឋភាគច្រើនបានសំដែងនូវក្តីសាទរយ៉ាងខ្លាំងចំពោះអាជ្ញាធរស្រុក ឃុំ ភូមិ រួមទាំង ព្រះតេជគុណ ចៅអធិការ និង គណៈកម្មការវត្តក្តីដើម ដែលបានរួមសហការគ្នា ជួសជុលផ្លូវបង្កលក្ខណៈដល់សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងពិធីអ៊ុទូកប្រពៃណីរយៈពេល៣ថ្ងៃនាពេលខាងមុខនេះ ដែមចាប់ផ្តើមប្រណាំងទូក ថ្ងៃទី២១ ២២និង ២៣ ខែកញ្ញា ឆ្នាំ២០១៧។
លោក សៀង ម៉ាប់ អភិបាលរងស្រុកស្ទោង បានឲ្យដឹងថា ដើមឡើយផ្លូវនេះបានកសាងដោយព្រះបរិកោសល្យ តូច អ៊ុល អតីតព្រះអនុគណស្រុកស្ទោង ផ្លូវនេះមានអាយុ៥៦ឆ្នាំហើយ ចំណែកការជួសជុលផ្លូវមួយខ្សែនេះ គឺក្នុងគោលបំណង ត្រៀមក្នុងរដូវបុណ្យទាន ក៏ដូចជាការសម្រួលដល់ប្រជាពលរដ្ឋ ដើម្បីមកចូលរួមទស្សនា ប្រណាំទូកនាពេលខាងមុខនេះ និងសូមអំពាវនាដល់បងប្អូនប្រជាពលរដ្ឋ ដែលពេញនិយម ទស្សនាពិធីប្រណាំទូក មកចូលរួមកំសាន្តដែលជាទំនាមទំលាប់ប្រពៃណីខ្មែរ ដែលនឹងប្រារព្វឡើង ក្រោយពេលបុណ្យភ្ជុំបិណ្ឌរួច។
ដោយ ប៊ុន រដ្ឋា





































