សួនលីណាៈខេត្តព្រះវិហារ៖
លោកជំទាវ ស៊ីេង សរសុចិត្តា រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអញ្ជេីញចុះសាកសួរសុខទុកកងទ័ពសម្ព័ន្ធមេត្រីភាព កងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងបំពេញភារៈកិច្ច ឈរជើងការពារបូរណភាពទឹកដីទិសទី១ប្រាសាទព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ពិធីនេះបានប្រារព្វធ្វេីឡេីង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ។
ឯកឧត្តម ឧត្តមសេនីយ៍ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានលេីឡើងថាជារៀងរាល់ឆ្នាំ នៅមុនពេលបុណ្យធំៗ របស់ប្រជាជនខ្មែ រយេីងឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែដឹកនាំគណៈប្រតិភូ ចុះមកសួរសុខទុកកងកម្លាំងប្រដាប់អាវុធ ជាប់ជានិច្ច ទោះបីមានការមមាញឹកក្នុងក្រសួងយ៉ាងក្តី ឯកឧត្តមក៍ដូចជាគណៈប្រតិភូតែងតែពាំនាំមកនូវអំណោយ គ្រឿងឧបភោគបរិភោគសម្ភារៈ និងថវិការ ដេីម្បីផ្តល់ជូនអង្គភាព និងកងទ័ពដែលបាននិងកំពុងឈរជេីងនៅសមរភូមិមុខតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ ។
ឯកឧត្តមបានបន្តថា នេះគឺជាការបង្ហាញអោយឃេីញ នូវមនោសញ្ចេតនារាប់អាន ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព សុខភាព របស់បងប្អូនកងទ័ពយេីង នៅសមរភូមិមុខជាប់ជានិច្ច ។
ជាមួយគ្នានេះដែរ លោកជំទាវ ស៊ីេង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងការលើកទឹកចិត្ត ដោយកោតសរសើរ ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងយកអស់កម្លាំងចិត្តកម្លាំងកាយ ដែលមិនបានគិតពីការនឿយហត់ ក្នុងការការពារបូរណភាពទឹកដី មិនឲ្យសត្រូវឈ្លានពានបាន បើទោះបីរដូវនេះជារដូវបុណ្យភ្ជុំបិណ្ឌយ៉ាងណាក្តី ក៏យុទ្ធមិត្រទាំងអស់មិនដែលត្អូញត្អែរនោះដែរ ។
លោកជំទាវ ក៍បានបញ្ជាក់ឲ្យដឹងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងចូលរួមយ៉ាងខ្លាំងលេីគ្រប់វិស័យ ពិសេសការងារបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅឲ្យប្រសេីរឡេីង សមស្របតាមតម្រូវការទីផ្សារការងារ ដេីម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ លេីកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព ដូចដែលបានរំលេចឡេីងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ។
លោកជំទាវបន្តថា ក្នុងរយះពេលជាង៣០ឆ្នាំ ក្រោយថ្ងៃរំដោះ៧មករា រាជរដ្ឋាភិបាលកម្ពុជា បានជ្រោងទង់ខ្ពស់ក្នុងការខិតខំប្រឹងប្រែង តស៊ូពុះពារជម្នះបញ្ហាប្រឈមគ្រប់បែបយ៉ាង ទាំងក្នុង និងក្រៅប្រទេស សំដៅធានាឲ្យកម្ពុជារក្សាបាន នូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសេីរ ពិសេសបង្កេីតឱកាសការងារជា ច្រេីនជូនប្រជាពលរដ្ឋ និងធ្វេីឲ្យសេចកិច្ចកម្ពុជាមានការអភិវឌ្ឍន៍គួរជាទីមោទនៈ ៕អត្ថបទសួនលីណា






































