Ghim Pheara:
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តក្នុងល្បឿនលឿនហើយមិនបានប្រុងប្រយត្ន័ក៏រេចង្កូតឥជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់រថយន្តហោះគង លើរបាំងថ្ម បែកចង្កៀងនិងកាងមុខមួយចំហៀងខាង ឆ្វេងទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ សំណាងអ្នកបើក បររងរបួសស្រាល
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ១និង២៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១៥ខែកញ្ញាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខរោងចក្របារី ស្ថិតនៅក្នុងភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ. ។យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ត មួយគ្រឿងម៉ាក ហាយព្រីតពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-6062 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចុះពីលើស្ពានអាកាសក្បាលថ្នល់ទិសដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវជាតិ លេខ២ ក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើត ស្រាប់តែរេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញ ទំហឹងបណ្ដាលឲ្យបាក់អស់ចំនួន៣កង់ ចំណែករថយន្តហោះផ្លោងទៅគងលើរបាំងថ្ម បែកស្តុបនិងកាងមុខចំហៀងខាង ឆ្វេងរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច ភ្លាមៗអ្នកបើក បរបានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្ត បង្ក នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកហេតុរួចបានទាក់ទងទៅសមត្ថកិច្ចជំនាញ មកធ្វើការវាសវែងយករថយន្តទៅរក្សាទុកនៅ
ចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ ៕



































