បន្ទាយមានជ័យ៖ ភ្លៀងខ្យល់ព្យុះ មួយមេយ៉ាងដំណំ បង្ករ អោយលំនៅដ្ឋានពលរដ្ឋមួយចំនួនរបើកដំបូល ព្រមទាំង បានធ្វើ អោយមានមនុស្ស៣ រងរបួួសនៅរសៀលម៉ោង៧និង២០នាទីទី១៤.កញ្ញា.២០១៧ក្នុងហេតុការគ្រោះធម្មជាតិភ្លៀង និងខ្យល់កន្ត្រាក់ប៉ះចំក្រុងសិរីសោភ័ណទីរួមខេត្តបន្ទាយមានជ័យ
លោក សុី ឌី អធិការនគរបាលក្រុងប៉ោយប៉ែតបានអោយដឹងនៅព្រឹកថ្ងៃទី១៦នេះថាមានភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំងកលពីម្សិលមិញបណ្ដាលអោយរងការខូចខាតផ្ទះពលរដ្ឋ ៥ខ្នងក្នុងភូមិតាទង់ ២ខ្នង(ដួលរលំដើមអំពិលសង្កត់បាក់ទាំងស្រុង ១ខ្នង) និងរបួសមនុស្សធ្ងន់ស្រាល ៣នាក់ស្រី ១នាក់,ភូមិព្រៃឫស្សី ២ខ្នង(របើកដំបូលមួយចំហៀង និងបាក់សំយ៉ាប),ភូមិក្បាលស្ពាន ១ខ្នងរបើកដំបូល និងផ្សារបស់ឈ្មោះឈឹម សារឿនបាក់សំយ៉ាប និងបែកកញ្ចក់ សុទ្ធតែស្ថិតក្នុងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោកបានបន្តទៀតថាក្រៅពីលំនៅដ្ឋាននិងផ្សារក៍ដូចជាមនុស្សនៅមានប៉ាណូតូចធំជាច្រើនទៀតនៅតាមផ្លូវក្នុងខេត្តត្រូវដួលរលំ។នេះជាគ្រោះធម្មជាតិដំបូងហើយដែលបង្កអោយមានមនុស្សរងរបួសធ្ងន់។
ភ្លាមៗដោយមានការយកចិត្តទុក្ខដាក់ើប្រជាពលរដ្ឋលោកសុី ឌី និងលោក អ៊ុ រាត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានបានចះទៅដល់ទីតាំងកើតហេតុនិងបាននាំសង្រ្គោះពលរដ្ឋរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យ។
ដោយឡែកបើតាមប្រភពព័ត៍មានដទៃទៀតខ្យល់កន្រ្ទាក់កាលពីម្សិលមិញក៍បានបង្កប៉ះពាល់ផ្ទះប្ជាពលរដ្ឋនៅស្រុកអូរជ្រៅផងដែរតែមិនទាន់ដឹងចំនួនប៉ុន្មាន។អពៅ




































