ចោរឆក់ និងជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូរវសមត្ថកិច្ចធ្វើការឃាត់ខ្លួន

0

សាំង សារ៉ាវី:
ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនផងនេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទរួចរត់គេចខ្លួន ដែលហេតុការណ៍ឃាត់ខ្លួនេះធ្វើឡើងនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកុកតារៀ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។
បើតាមសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យខាងលើឈ្មោះ ង៉ែត ចាន់ចាវ ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដែលនៅថ្ងៃខែកើតហេតុខាងលើ ជនសង្ស័យរូបនេះបានជិះម៉ូតូម៉ាក Honda Dream C125 ពណ៍ខ្មៅ ស៊េរី ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-0660 ធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿងម៉ាក Iphone ពណ៍ស របស់ឈ្មោះ មុត គឹមឡាង ភេទស្រី អាយុ១៧ ឆ្នាំ រស់នៅភូមិហនុមាណ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ខណៈពេលដែលជនរងគ្រោះកំពុងតែអង្គុយចុចលេង ហើយក្រោយពេលដែលជនសង្ស័ធ្វើសកម្មភាពឆក់រួចក៍បានជិះគេចខ្លួនដល់ចំណុចខាងលើក៍ត្រូវសមត្ថកិច្ចធ្វើការស្ទាក់ព័ទ្ទចាប់បានតែម្តង និងដកហូតសំភារៈធ្វើសកម្មភាព។ បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋានកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ។