ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រគល់ផ្ទះដែលជាអំណោយសម្តេចហ៊ុនសែនខ្នងផ្ទះទី៤៥ ជូនអតីតយុទ្ធជន

0

 កំពង់ធំៈ  ផ្ទះមួយខ្នងដែលជាអំណោយរបស់ម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជា​ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាខ្នងផ្ទះលើកទី៤៥ បានប្រគល់ជូនដល់ ក្រុមគ្រួសារអតីតយុទ្ធជន កម្ពុជា  ឈ្មោះ ​ជរ​ ចាំ​ ដែលជាជនពិការ ក្នុងសមរភូមិ ដើម្បីបុព្វហេតុប្រទេសជាតិមាតុភូមិ ក្នុងភារកិច្ចរក្សា​សន្តិភាព ជូនប្រជាជនទូទាំងប្រទេស។

ពិធីប្រគល់ផ្ទះនេះ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរស្រុក ​លោក​ សាយ​ គឹម​ឡម​ អភិបាល​រង​ស្រុក​ស្ទោង​ លោក​វរសេនិយ៍​ទោ​ យ៉ង​ សំ​ ប្រធាន​សមាគម​ស្រុក​ស្ទោង​ លោក​អ៊ុំ​ ឈាងលី​ មេបញ្ជាការផ្នែកសឹករងស្រុកស្ទោង​ លោក​អនុ​សេនីយ៍​ឯក​ ថាន់ ប៊ុន​ថេន​ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកស្ទោង​ លោក​ ជំទប់ទី១ឃុំ​ ចំណាក្រោម​ និង​ប្រជាពលរដ្ឋ​ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជា​ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី ១៥ ខែ​កញ្ញា ឆ្នាំ ២០១៧។

លោក ព្រឹន្ទបាលឯក ​ជរ​ ចាំ​ បានទទួលផ្ទះថ្មី មួយ​ខ្នង​ ទំហ៊ុ​ ៤ម៉ែត្រ​x៦ម៉ែត្រ​ ដែល​ត្រូវ​ចំណាយ​ថវិកា​ក្នុង​ការ​សាង​សង់​អស់​ទឹកប្រាក់​ចំនួន​ ៥.៩៧៩.០០០​ ៛ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​ឯកឧត្តម​នាយឧត្តសេនីយគន់​គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ជូន​ដល់​ ក្រុមគ្រួសារអតីតយុទ្ធជន ​​នៅអង្គភាពកងពលលេខ១៩៦​ ត្រូវ​របួស​ ពិការ​ នៅសមរភូមិ​ ស្តៅ​ ខេត្ត​បាត់ដំបង​  បច្ចុប្បន្ន​រស់​នៅ​ភូមិ​នាងនយ​ ឃុំ​ចំណាក្រោម​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ។

ក្នុងឳកាសនៃពិធីប្រគល់ផ្ទះនេះ ​ក្រុម​ការងារ​ឧត្ថម្ភជូន​នូវ​ អង្ករ​ចំនួន​១០០គីឡូ​ក្រាម​ មីម៉ាៗបួនកេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​ ៤​ យួរ​ និង​ថវិកា​ចំនួន​ ២៥០.០០០៛​ សម្រាប់ការអបអរឡើងផ្ទះថ្មី ក្នុងនោះដែរក្រុមគ្រួសារ លោក ជរ ចាំ និងប្រជាពលរដ្ឋ បានចូលរួមអបអរ និងថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ប្រធានអតីតយុទ្ធជនកម្ពុជា ដែលតែងតែចុះជួយដល់អតីតយុទ្ធជនគ្រប់ទីកន្លែង ធ្វើឲ្យក្រុមគ្រួសារគាត់មាន​ចិត្តរំភើបត្រេតអររកអ្វីប្រៀបផ្ទឹមពុំបានទេ និងសូមប្តេជ្ញាចិត្តស្មោះត្រង់គាំទ្រសម្តេចគ្រប់អណត្តិ ឲ្យដឹកនាំ​ប្រទេសដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ។

ដោយ  ប៊ុន  រដ្ឋា