គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅផ្លូវជាតិលេខ6A បណ្ដាលឲ្យរថយន្តនិងបង្គោលភ្លើងខ្ទិចទាំងស្រ៊ុង

0

ជីម ភារ៉ា: ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តម៉ាក ក្នុងល្បឿនយ៉ាងលឿនដូចហោះ ហើយរេចង្កូតជ្រុលទៅបុកឃឿនទ្រូងផ្លូវនិងផ្លោងទៅបុកបង្គោលភ្លើងបន្ថែមទៀត បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារទ្រមេឃ រងការខូចខាតយ៉ាងដំណំ ។

 

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្ទះសំណាក់ “មហាលៀប ” តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនដំបូងគេសង្កេតឃើញរថយន្តបង្កម៉ាកFid ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2F-8708 បានធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ6A ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនយ៉ាងដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់រេចង្កូតជ្រុល myទៅបុកឃឿនសួនច្បារ ហើយផ្លោងទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្ដាលឲ្យបង្គោលភ្លើងបាក់រលើងទាំងគល់ខ្ទៀតចេញជិត១០ម៉ែត្រ ហើយរថយន្តបង្កបានក្រឡាប់ផ្ងារជើងឡើងលើយ៉ាងច្រង៉ាងរងការខូចខាតយ៉ាងដំណំ ។
ប្រភពដដែលបានបន្តថា ក្រោយពីកើតហេតុភ្លាមៗ គេសង្កេតឃើញមានមនុស្សម្នាក់ដែលជាអ្នកបើករថយន្តបង្ក បានវាចេញពីក្នុងកាបុិនរថយន្ត ហើយដើរបណ្ដើ រត់បណ្ដើបំរុងគេចខ្លួន តែត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ឃាត់ខ្លួនយកទៅអធិការនគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរងចាំដោះស្រាយ ។ បន្ទាប់ក្រោយមក ខាងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការវាស់វែង យករថយន្តបង្កខាងលើ រួមទាំងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕