សមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យប្រុសស្រី ១១នាក់ ដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់

0

ដោយ ជីម ភារ៉ា:ភ្នំពេញ៖     ជនសង្ស័យដែលប្រើប្រាស់និងចែកចាយគ្រឿង ញៀន ប្រុសស្រី ចំនួន១១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលខណ្ឌមានជ័យធ្វើការឃាត់បាននៅក្នុងផ្ទះសំណាក់ ( យី ហោ ឌី មនោរម្យ ) ហេតុការនេះបានធ្វើឡើងកាលពី ម៉ោង ៧និង ៣៥នាទីយប់ថ្ងៃទី១៥ខែកញ្ញឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុង សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅក្នុងហេតុការបង្ក្រាបនេះដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ត្រី ម៉េង វិមានតារា អធិការរង ខណ្ឌមានជ័យ ទទួលបន្ទុក នគរបាលយុទ្ឋតិធម៌

ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១១នាក់ នោះមាន​ឈ្មោះ​១​ .ឈ្មោះ​ .ខៀវ​ ប្រុសបុត​ភេទ​ប្រុស​ អាយុ១៧ឆ្នាំ​ មុខរបប​ មិនពិតប្រកដ​ ស្នាក់​ ផ្ទះ​ជួលម្តុំបឹងរបែក​ ខណ្ឌចំការមន​ (ជាអ្នក​ទិញ​យក​មកលក់បន្ត
២​.ឈ្មោះ​ លី​ លីណា​ ភេទ​ប្រុស​ អាយុ១៦ឆ្នាំ​ មុខ​ របប​ មិនពិត​ប្រកដ​ ផ្ទះលេខ​ ៤៣​ ភូមិព្រែកថ្មី​ សង្កាត់ព្រែកបា​ខណ្ឌ​ ច្បារអំពៅ​
​៣.ឈ្មោះ​ ឡុង​ លូវិន​ ភេទទីបី​ ២៣ឆ្នាំ​ មុខ​របប​ មិនពិតប្រកដ​ ស្នាក់នៅ​កន្លែង​ឃាត់ខ្លួន​
​ ៤.ឈ្មោះ​ ឆេង​ ដាវី​ ភេទស្រី​ អាយុ២០​ ឆ្នាំ​ មុខរបប​ ខារ៉ាអូខេ​ ស្នាក់នៅ​ផ្ទះ​ជួល​ សង្កាត់ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន​
​ ៥.ឈ្មោះ​ រ៉ន​ ស្រី​ពៅ​ ភេទស្រី​ អាយុ​១៦ឆ្នាំ​ មុខរបប​ ខារ៉អូខេ​ ស្នាក់នៅ​ ផ្ទះជួល​ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​
៦.ឈ្មោះ​ គីម​ រ៉ូសា​ ភេទស្រី​អាយុ១៥ឆ្នាំ​ ខារ៉ាអូខេ​ ស្នាក់នៅ​កន្លែងឃាត់ខ្លួន
៧.​ឈ្មោះ​ ចាំង​ យ៉ាំងតុង​ ភេទទីបី​ ជនជាតិវៀតណាម​ អាយុ២៨ឆ្នាំ​ មុខជាងអ៊ុតសក់​ ស្នាក់នៅមិនពិត​ប្រកដ​
៨​ .ឈ្មោះ​ គឹម​ លៀង​ ភេទស្រី​ អាយុ១៥ឆ្នាំ​ មុខរបប​ មិនពិតប្រកដ​ ស្នាក់នៅមិនពិតប្រកដ​
៩.​ឈ្មោះ​ ម៉ៅ​ បញ្ញា​ ភេទស្រី​ អាយុ១៩​មុខរបប​ មិនពិតប្រកដ​ ស្នាក់នៅមិនពិតប្រកដ​
១០.ឈ្មោះ​ ស៊ី​ ដាកា​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ មុខរបប​ មិនពិតប្រកដ​ ស្នាក់នៅមិនពិតប្រកដ​
១១.​ឈ្មោះ​ ឡុង​ គាថា​ ភេទប្រុស​អាយុ២៦ឆ្នាំ​ ស្នាក់នៅមិនពិតប្រកដ​
១២.ឈ្មោះ​ ឃិន​ ភារម្យ​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ មុខរបប​ មិនពិតប្រកដ​ ស្នាក់នៅមិនពិតប្រកដ. ។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅអធិការខណ្ឌមានជ័យ និងកសាងសំណំរឿងបញ្ជួនបន្តទៅសាលាដំបូងរាជធានីភ្នំចាត់ការបន្តតាមនិតិវិធីច្បាប់ ៕