ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួន ពីបទលួចគាស់ផ្ទះយកសម្ភារៈអ្នកដ៏ទៃ

0

ដោយ សាំង សារ៉ាវី   ខេត្តតាកែវៈ  យុវជន២នាក់ បានក្លាយជាជនជាប់ចោទ ពីបទលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិ បន្ទាប់ពីម្ចាស់តាមទាន់ បានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនយកមកសួរនាំ កាលពីថ្មីកន្លងមកនេះ ក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០១៧ ស្ថិតនៅភូមិទួល​ត្បែង ឃុំ លាយចូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងថា អ្នកដែលធ្វើសកម្មភាពគាស់ផ្ទះផ្ទាល់  ឈ្មោះ ពូន ពិសិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិត្បែងទទឹង ឃុំតាភេម  ខណៈពេលដែលកំពុងតែធ្វើសកម្មភាពលួច ស្រាប់តែម្ចាស់ផ្ទះតាម​ទាន់ បានស្រែកហៅញាតិជិតខាងដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច រួមទាំងសម្ភារៈមាន កូនសោរ ទុលល្វីស ដែករណា ដែលជាឧបករណ៍ប្រើប្រាស់សម្រាប់ ធ្វើសកម្មភាពគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ តែសំណាងអាក្រក់ត្រូវបានជាប់​ខ្នោះសមត្ថកិច្ចទៅវិញ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ពូន ពិសិទ្ធ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ខ្លួនបានធ្វើសកម្មភាព គាស់ ផ្ទះជនរងគ្រោះឈ្មោះ សំ សុស៊ីនួន ភេទស្រី ជាច្រើនដងមកហើយ ដោយកន្លងមកបានយកទ្រព្យសម្បត្តិដែលលួច​បានយកមកទុកនៅផ្ទះរបស់ខ្លួន ដោយសមត្ថកិច្ចទៅដកហូតបាន ស្ទឹកឃ័រ  និងអាំងវិចទ័រទប់ភ្លើង១  នៅក្នុងសកម្ម​ភាពសមត្ថកិច្ចកំពុងដកហូតសម្ភារៈ ឈ្មោះ អ៊ុំ ស្រីនីន ដែលត្រូវជាប្រពន្ឋជនសង្ស័យ បានបញ្ជាក់ថា សម្ភារៈដែលដក ហូរបាននេះ គឺជារបស់លោក អ៊ឹម ជ្រឹម ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ដោយប្តីរបស់ខ្លួន​យកមករក្សាទុក ទើបសមត្ថកិច្ចឈានទៅដល់ការឃាត់ខ្លួនអ្នកទាំងពីរ ដោយសារមានការរួមគំនិតគ្នាគាស់ផ្ទះលួច យកទ្រព្យសម្បត្តិ របស់អ្នកដទៃ។

រីឯម្ចាស់ផ្ទះដែលជាជនរងគ្រោះ ឈ្មោះ សំ សុស៊ីនួន បានអះអាងថា ការចូលលួចគាស់ផ្ទះនេះ ដោយហេតុថាខ្លួនតាម ទាន់ ទើបជនសង្ស័យពុំទាន់លួចយកបានអ្វីនោះទេ តែដោយឡែកសម្ភារៈដែលសមត្ថកិច្ចដកហូតបាន គឺជាសម្ភារៈ ដែល​បានបាត់កន្លងមក ។ ដោយ សាំង សារ៉ាវី