លោកជៀងអំជំរុញក្រុមការងារបក្សត្រូវពង្រឹងសមាជិកចាស់ពង្រីកសមាជិកថ្មីបន្ថែមទៀត

0

ដោយ សំនាង  យាងដានុត លោកនាយឧត្តមសេនីយ៍ជៀងអំបានមានប្រសាសន៍ថាក្រុមការងារចុះមូលដ្ឋានក៏ដូចសមាជិកបក្សទាំងអស់ត្រូវប្រកាន់គោលការពង្រឹងចាស់ពង្រីកសមាជិកបក្សថ្មីបន្ថែមទៀតនិងយកចិត្តទុកដាក់សមាជិកថ្មីអោយបានល្អគឺកុំប្រលែងដៃអោយសោះ។ការថ្លែងបែបនេះក្នុងឪកាសដែលលោកនាយឧត្តមសេនីយ៍អញ្ជើញចូលរួមប្រកាសចាត់តាំងសមាជិកក្រុមការងារបក្សចុះមូលដ្ឋានតាមភូមិនៅឃុំពងទឹកចំនួន១៤នាក់នៅព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៧នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពងទឹកស្រុករំដួល។លោកនាយឧត្តមសេនីយ៍ជៀងអំឧត្ដមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារចុះជួយខេត្ត ស្វាយរៀង បានថ្លែងនូវការកោតសរសើចំពោះថ្នាក់ដឹកនាំឃុំ-ភូមិ និងក្រុមការងារចុះជួយឃុំ ពងទឹក ដែលបានរួមសាមគ្គីគ្នាបំពេញការងារបំរើតម្រូវការប្រជាពលរដ្ឋបានល្អក្នុងឆ្នាំ ២០១៧នេះ ។លោកនាយឧត្តមសេនីយ៍ក៏បានលើកឡើងអំពីស្ថានការវិវត្តថ្មីៗក្នុងប្រទេសកម្ពុជាដែលមេបក្សប្រឆាំងលោកកឹមសុខាត្រូវបានតុលារចោទប្រកាន់ថាក្បត់ជាតិដែលមានខ្លីបវិដេអូររបស់លោកកឹមសុខានិយាយទៅកាន់សមាជិករបស់ខ្លួនដោយចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ហើយអាមេរិចនៅពីក្រោយខ្នង។មិនតែប៉ុណ្ណោះនាយឧត្តមសេនីយ៍បានបញ្ជាក់ថាអ្នកដែលរមិលគុណថ្ងៃ៧មករា១៩៧៩តែងតែជួបគ្រោះភ័យអាសន្នវិនាសអន្តរាយជាក់ជាមិនខានឡើយព្រោះថ្ងៃ៧មករានេះហើយបានរំដោះប្រជាជនរាប់លាននាក់អោយរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតហើយប្រែក្លាយប្រទេសពីចំណុចសូន្យអោយមានភាពរីកចម្រើនលើគ្រប់វិស័យមិនដូចអ្នកថាបានតែថាមិនដែលឃើញធ្វើអ្វីសោះនោះទេ។

លោកនាយឧត្តមសេនីយ៍បានលើកឡើងផងដែរពីរការងារកសាងសមាជិកបក្សថ្មី ហើយត្រូវយកចិត្តទុកដាក់ដល់សមាជិកមានស្រាប់ព្រមទាំងការបញ្ចូលទទួលសមាជិកបក្សប្រឆាំងនានាត្រូវអនុវត្តអោយបានល្អ ។ ចំពោះការចងក្រងសមាជិកបក្ស ក្រុមបក្ស សាខាក្រុមបក្ស ក៍ត្រូវពិនិត្យមើលអោយបានគ្រប់ជ្រុងជ្រោយ ឡើងវិញស្របតាមផែនការបក្សស្រុក និង ខេត្តស្វាយរៀងដែលបានដាក់ចេញ ។ក្នុងឱកាសនោះលោកនាយឧត្ដមសេនីយ៍ ជៀង អំ បានជំរុញដល់ ក្រុមប្រឹក្សាឃុំ ពងទឹក ក៍ត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការដណ្ដើមយកប្រជាប្រីយ៍ភាពពីប្រជាពលរដ្ឋ (មន្ត្រីឃុំ÷មិនបាច់សំពះយកសន្លឹកឆ្នោតគឺផ្ដល់សេវាអោយល្អជូនប្រជាពលរដ្ឋពិតជាស្រឡាញ់ ពេញចិត្ត ប្រជាពលរដ្ឋពិតជាគាំទ្រ 100%)ស្របតាមអនុសាសន៍សម្ដេចតេជោ គឺ លុបបំបាត់សេវាសាធារណៈផ្សេងៗដោយមិនយកលុយពីប្រជាពលរដ្ឋដូចជា÷ ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងលិខិតបទដ្ឋាននានាដល់ប្រជាពលរដ្ឋយើង ។ហើយ ការងារអភិវឌ្ឍមូលដ្ឋានត្រូវតែយកចិត្តទុកដាក់ធ្វើបណ្ដើរៗកុំរង់ចាំដល់ពេលទើបចុះធ្វើ គឺចុះដោះស្រាយសំណូមផ្សេងៗដែលប្រជាពលរដ្ឋត្រូវការពឹងពាក់មកអាជ្ញារធរ។

ដោយ សំនាង