ដោយ អួង វឹង ខេត្តកែប
រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម កែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប រួមដំណើរដោយលោក លោកស្រីក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានភូមិ សង្កាត់ គណៈកម្មាធិការគណបក្សក្រុង អញ្ជេីញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារខ្យល់ព្យុះ និងខ្យល់កន្រ្ទាក់ចំនួន ០៧ គ្រួសារ ក្នុងនោះផ្ទះមួយខ្នងខូចខាត់ទាំងស្រុង់ នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប នឹងបាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមមានគ្រឿងឧបភោគ បរិភោគ នឹងថវិកា សរុប ២,៥០០,០០០រៀល ប្រគល់ជូនដល់ក្រុមគ្រួសារ រងគ្រោះ ផងដែរ ។
ប្រជាពលរដ្ឋនៅខេត្ត កែប មានការកោតសេីរ ចំពោះ ឯកឩត្តម កែន សត្ថា អភិបាល ខេត្ត កែប តែងតែយកចិត្ត ទុកដាក់ ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន មិនប្រកាន់គណ:បក្សនយោបាយណាឡេីយ។ឯកឩត្តម អភិបាល ខេត្ត ធ្លាប់មានប្រសាសន៍ថា អោយតែពលរដ្ឋ រស់នៅក្នុង ខេត្ត កែប ជាកូនចៅ របស់ទាំងអស់ ពេលណាប្រជាពលរដ្ឋ មានទុកលំបាកទីនោះ ត្រូវតែមាន កាកាទក្រហម មកជួយទាន់ពេលវេលា។អួង វឹុង





































